ឃឹម ឌី​ម៉ា និង ម៉ឺន សុភា ដឹក​ដៃ​គ្នា​ឡើង​វ៉ៃ​យក​មេដាយ​ស្អែក ខណៈ​កីឡា​ករពីរ​ចាញ់​ទាំង​មិន​អស់ចិត្ត​

368

(​កីឡា​ឡាំ​ពួរ​)៖​កីឡាករ ឃឹម ឌី​ម៉ា និង ម៉ឺន សុភា ដែល​កំពុង​ប្រកួត​ក្នុង​ព្រ​ត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី​នា​ថ្ងៃនេះ​បានឈ្នះ​​គូប្រកួត​ហើយ​ដឹក​ដៃ​គ្នា​ឡើង​វ៉ៃ​យក​មេដាយ​នា​ស្អែក​ទី​២៩ ខែសីហា ឆ្នាំ​២០១៧ ខណៈ​កីឡា​ករពីរ​ចាញ់​ទាំង​មិន​អស់ចិត្ត​ចំពោះ​ការដាក់​ពិន្ទុ​។​

​កីឡាករ ឃឹម ឌី​ម៉ា ទម្ងន់ ៦៣,៥​គីឡូក្រាម ត្រូវ​ជួប​ជាមួយ​កីឡាករ​ហ្វីលីពីន ដោយ​ក្នុង​ទឹក​ទី​១​ឈ្នះ​ពិន្ទុ ១០-៩ ប៉ុន្តែ​ចូល​ទឹក​ទី​២​កីឡាករ​​កម្ពុជា​យើង​បាន​ប្រឹង​ផ្តួល និង សម្រុក​វាយ​កែង​ផ្ទួនៗ​ដែល​ធ្វើ​ឲ្យ​កីឡាករ​ហ្វឹ​លី​ពី​ន​សន្លប់​មិនអាច​បន្ត​។

​ចំណែក​កីឡាករ ម៉ឺន សុភា បាន​យកឈ្នះ​កីឡាករ​ម៉ាឡេស៊ី Muhamad Samri ទាំង​៣​ទឹក​ដាច់​ដោយ​ពិន្ទុ​៣០-២៧​ក្នុង​ព្រឹត្តិការណ៍​កីឡា​​ស៊ី​ហ្គេម​លើក​ទី​២៩ ខែសីហា ឆ្នាំ​២០១៧​។

​សម្រាប់​កីឡាករ​ទាំង​ពីររូប​នឹង​បន្ត​នា​ស្អែក​ឡើង​វាយ​បន្ត​ដណ្តើម​មេដាយមាស​។

​សូមបញ្ជាក់ថា កីឡាករ​ពីររូប​នេះដែ​ល​ចាញ់​និង​មិន​ពេញចិត្ត​ការដាក់​ពិន្ទុ​ពេល​ប៉ះ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី មានដូចជា​កីឡាករ កីឡាករ ឡៅ ចិ​ត្រា ទម្ងន់ ៥៧​គីឡូក្រាម ត្រូវ​ជួប​ជាមួយ​កីឡាករ​ម៉ាឡេស៊ី និង កីឡាករ វ៉ាន់ វឿន ទម្ងន់ ៥៤​គីឡូក្រាម ត្រូវ​ជួប​ជាមួយ​កីឡាករ​ម៉ាឡេស៊ី​ដូចគ្នា​៕​ដោយៈ​ដោយ បូ​រិ​ន​/sn

កីឡាករ ឃឹម ឌី​ម៉ា
ម៉ឺន សុភា