ឃឺ​ត ហ្ស៊ូ​ម៉ា ប្តេជ្ញា​បន្ត​អនាគត​ជាមួយ​ឆេ​ល​ស៊ី

805
ចែករម្លែក

​ខ្សែការពារ ឃឺ​ត ហ្ស៊ូ​ម៉ា (Kurt Zouma) ប្តេជ្ញា​ស្វែងរក​ច្រក​ត្រឡប់​ទៅក្នុង ផែនការ​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) វិញ បើទោះបីជា​ក្លឹប ជើងឯក​នេះ​កំពុង​ស្វែងរក​ខ្សែការពារ ថ្មី​ក៏ដោយ​។

​ក្លឹប Marseille ស្ថិតក្នុង​ចំណោម​ក្លឹប​ជាច្រើន​ដែល​ចង់បាន​ខ្សែការពារ​បារាំង វ័យ​២២​ឆ្នាំ​រូបនេះ ដែល​ចង់​មានឱកាស​លេង​ច្រើន​អំឡុង​រដូវ​កាល​វើ​ល​ខាប់​។

​ហ្ស៊ូ​ម៉ា បាន​ត្រឡប់មកវិញ​កាលពី​រដូវ​កាល​មុន បន្ទាប់ពី​អវត្តមាន​អស់​រយ​: ពេល​ជិត​មួយឆ្នាំ ដោយសារ​របួស​ជង្គង់​។ កីឡាករ​រូបនេះ​បាន​បង្ហាញមុខ​ត្រឹមតែ ១៤​លើក​ប៉ុណ្ណោះ ដោយ​ជួយ​ឲ្យ​ក្រុម ឆេ​ល​ស៊ី​ឈ្នះ​ក្រុម Watford ក្នុង​ទឹកដី​៤-៣​។

​លោក កុន​តេ អន្ទះសា​ចង់បាន​ខ្សែការពារ​ថ្មី ឡេ​អូ​ណា​ដូ បូ​ណុ​ក​ស៊ី (Leonardo Bonucci) របស់​ក្លឹប Juventus ឬក៏​ខ្សែការពារ Virgil van Dijk របស់​ក្លឹប Southampton ដើម្បី​ពង្រឹង​ក្រុម​របស់លោក សម្រាប់​រដូវ​កាល​ក្រោយ​។ ប៉ុន្តែ ហ្ស៊ូ​ម៉ា បាន​អះអាងថា ខ្លួន​មិន​ចង់​ចាក​ចេញពី​ពហុកីឡាដ្ឋាន Stamford Bridge ទេ​។

​ហ្ស៊ូ​ម៉ា បាន​និយាយថា “ ខ្ញុំ​រីករាយ​ជាមួយ​ឆេ​ល​ស៊ី​។ ខ្ញុំ​បានឮ​ពាក្យ​ច​ចាម អា​រ៉ា​ម​ទាំងនេះ​។ វា​ជា​រឿងប្រឌិត​។ វា​មានន័យថា ខ្ញុំ​ជា​កីឡាករ​ដែល​គេ​កំពុង ស្វែងរក​ប៉ុន្តែ​ខ្ញុំ​មិន​ឈប់​ត្រឹមនេះ​ទេ​”​។ ហ្ស៊ូ​ម៉ា បន្តថា “​គោលបំណង​របស់ខ្ញុំ​គឺ បន្ត​នៅ​ជាមួយ​ឆេ​ល​ស៊ី​។ រដូវ​កាល​ក្រោយ យើង​ចាប់ផ្តើម​ម្តងទៀត ហើយ​មាន ការប្រកួត​ច្រើន​”៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ​សញ្ជាតិ​បារាំង ឃឺ​ត ហ្ស៊ូ​ម៉ា (Kurt Zouma)