ឃុំខ្លួននិងបញ្ជូនទៅអប់រំក្មេងស្រី ប្រុស៤នាក់ដែលសមគំនិតគ្នាជួញគ្រឿងញៀននៅក្រុងសិរីសោភ័ណ

226
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ឃុំខ្លួននិងបញ្ជូនទៅអប់រំក្មេងស្រី ប្រុស៤នាក់ដែលសមគំនិតគ្នាជួញគ្រឿងញៀននៅក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យទទួលផែនការងារគ្រឿងញៀនបានចុះបង្រ្កាបាននៅវេលាម៉ោង ១រសៀល ថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៩ ។

យោងគោលការណ៍ពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំលាំងជំនាញចុះបង្រ្កាបដល់ទីតាំងបាន ចំនួន៤នាក់ ៈ ១- ឈ្មោះ វេត ពឺន ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរនិងលំនៅមិនពិតប្រាកដ ។ ២- ឈ្មោះ ហ៊ន តៈវណ្ណ ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ៣- ឈ្មោះ ធី និច ភេទ ស្រី អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។ ៤- ឈ្មោះ ហុង គឹមឡេង ភេទ ស្រី អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ។តែទាំង៤នាក់ត្រូវគេឃើញស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ពេលមុននិងកំពុងបង្ក្រាប ។

កំលាំងអាវុធហត្ថដកហូតវត្ថុតាងរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន៦កូនថង់ ស្មើ ២,៥៩ក្រាម ម៉ូតូ១គ្រឿងទូរស័ព្ទដៃចំនួន ៣គ្រឿងនាឡិកាដៃចំនួន២ខ្សែ ខ្សែកលោហធាតុពណ៌លឿង១ខ្សែចិញ្ចៀនលោហធាតុពណ៌លឿង៣វង់ ក្រវិលលោហធាតុពណ៌លឿង១ចំហៀងកូនថង់ច្រកគ្រឿងញៀនមួយចំនួនឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ចម្លើយសារភាពរបស់ជនសង្ស័យ និងការធ្វើតេស្តរកសារធាតុញៀន គឺមានភាពស៊ីសង្វាក់នឹងំពើររបស់ជនសង្ស័យ ហើយត្រូវកសាងសំណុំរឿងបញ្ជូនឲ្យចៅក្រមចេញដីការឃុំខ្លួន៕B/