(ក្រចេះ)៖តាមប្រភពពីមន្ត្រីបានឲ្យដឹងថាកាលពិថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៧នេះតុលាការខេត្តក្រចេះបានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នកូនប្រុសមេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមានិងត្រូវជាក្មួយប្រុសបង្កើតលោកឧត្តមសេនីយ៍ត្រីសាក់សារ៉ាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីពាក់ព័ន្ធការជួញដូរគ្រឿងញៀន។
ប្រភពនោះបានបន្តថាជនត្រូវចោទដែលត្រូវជាកូនប្រុសនិងក្មួយរបស់ថ្នាក់ដឹកនាំអាវុធហត្ថនិងខេត្តមណ្ឌលគីរីនេះឈ្មោះ សាក់ ភារម្យ អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នូល ខេត្តក្រចេះ ដែលត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពី”បទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន” ដែលបានប្រព្រឹត្តកាលពីដើមខែមករា ឆ្នាំ២០១៧កន្លងទៅ។
ជននេះក៏ត្រុវបានតុលាការខេត្តក្រចេះ កាលពីដើមខែមិថុនា ចេញដីកាបង្គាប់ឲ្យនាំខ្លួន មកកាត់ទោស។ប៉ុន្តែទើបនៅក្នុងប៉ុន្មានថ្ងៃនេះ ក៏ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ ក៏ឈានទៅការឃាត់ខ្លួន រហូតចេញដីកាឃុំដាក់ពន្ធនាគារជាបណ្តោះអាសន្នតែម្តង៕S/ដោយ៖សេងឃួន