ឃុំខ្លួន​ជនជាតិ​បារាំង​ម្នាក់​ដែល​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​មកពី​ប៊ែ​ល​ហ្ស៊ិ​ក​

949
ចែករម្លែក

​ដោយ​:​ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ជនជាតិ​បារាំង​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទៅ​ទទួលយក​កញ្ចប់​បញ្ញើ មកពី​ប្រទេស​ប៊ែ​ល​ហ្សិ​ក មាន​បង្កប់​គ្រឿងញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ហ្ស៊ី​មួយចំនួន បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៨​។​

​បុរស​ជនជាតិ បារាំង​រូបនេះ ឈ្មោះ MAXIME COLAS អាយុ​២៦​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ 13BE17572​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១០៖ ១៥​ព្រឹក ថ្ងៃទី​៣០ ខែមីនា នៅ​ចំណុច​ស្ថានីយ​ប្រៃ​ណី​យ៍​ភ្នំពេញ សមត្ថកិច្ច​បាន​ពិនិត្យ​កញ្ចប់​បញ្ញើ​មិន​ប្រក្រតី​មួយ ដែល​ផ្ញើ​មកពី​ប្រទេស​បែ​ល​ហ្សិ​ក ហើ​បានធ្វើ​តេស្ត​បឋម​ឃើញថា ជា​ប្រភេទ​ថ្នាំញៀន អិ​ច​ស្តា​ស៊ី MDMA​។ បន្ទាប់មក ដោយបាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង សៀង សុខ ក្រុមការងារ​បាន​ដំណើរការ​វិធាន​ប្រគល់​កញ្ចប់​បញ្ញើ​នោះ ទៅ​ឲ្យ​អ្នក​ដែល​មក​ទទួល​។ ពេលនោះ​ជនជាតិ​បារាំង​ឈ្មោះ MAXIME COLAS បានមក​ទទួល​កញ្ចប់​បញ្ញើ​ដែលមាន​បង្កប់​សារធាតុ​ញៀន​ប្រភេទ​អេ​ច​ស្តា​ស៊ី “MDMA” គ្រាប់​ពណ៌​លឿងខ្ចី និង​បៃតង ទម្ងន់ ៣៥៧,៥៩​ក្រាម ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​មកនាយក​ដ្ឋា​ន​សន្តិសុខ​ផ្ទៃក្នុង ដើម្បី​ធ្វើការ​សាកសួរ​តែម្តង​៕