ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ប្រុង​យក​គ្រឿងញៀន​កន្លះ​គីឡូក្រាម​ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត​

466
ចែករម្លែក

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​: តុលាការខេត្ត​បន្ទាយមានជ័យ​កាលពី​ចុង​សប្តាហ៍​មុន បានចេញ​ដីការ​ឃុំខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ដែល​បាន​ប្រុង​យក​គ្រឿងញៀន​០,៥​គ​.​ក្រ ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត​។

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​ទទួល​ការងារ​បទល្មើស​គ្រឿងញៀន​បានអោយ​ឲ្យ​ដឹងថា​: ករណីនេះ របស់​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ផង និង​យោងតាម​ការធ្វើ​តេស្ត​ទឹកនោម​ផង ហើយ​ដែល​អាចធ្វើ​ការចោទប្រកាន់​ពីបទ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ហេតុនេះ ក្រោយ​សមត្ថកិច្ច​ជំនាញ​បទល្មើស​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តៗ ក៏​អោយ​ព្រះ​អាជ្ញា​រង​ចាត់ការ ចេញ​ដី​បញ្ជូន​អោយ​ចៅក្រម​ចោទប្រកាន់ ហើយ​ឃុំខ្លួន​បណ្តោះអាសន្ន ។​

​សូម​រំលឹកថា យោង​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ដឹក​ក​នាំ​កម្លាំង​មួយក្រុម​ចុះ​ល្បាត​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង រក្សា​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ពេលទៅដល់​ចំណុច​ជិត​ភូមិ​សាមគ្គី​មានជ័យ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ស្រាប់តែ​ប្រទះឃើញ​មនុស្ស​ប្រុស ស្រី ២​នាក់ កំពុង​ឈរ​នៅ​កន្លែង​ទី ងងឹត ។​

​អាវុធហត្ថ​សង្ស័យ​ឃាត់ខ្លួន​ដើម្បី​ត្រួតពិនិត្យ​ស្រាប់តែ​ប្រទះឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​១៣​ថង់ នៅក្នុង​បំពង់​ជ័រ​ពណ៌​ខៀវ ក្នុងនោះ​មាន​៩​កូន​ថង់​តូច និង​៤​ថង់​ធំ ស្មើនឹង​ទម្ងន់​សរុប ៤៥៤,២​ក្រាម​ព្រមទាំង​ដកហូត​ទូរ​ស័ព​ដៃ្ទ​ចំនួន​២​គ្រឿង ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ប្រាក់​ខ្មែរ​ចំនួន​៤​ម៉ឺន​រៀល និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១២​ខែកញ្ញា ឆ្នាំ​២០១៩ ។

​ជនសង្ស័យ​ទាំង​២​នាក់​នោះ ១.​ឈ្មោះ ពេក ហេន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកលក់​។ ២.​ឈ្មោះ អ៊ី​ម សុខ​ណា ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​បន្ទប់​ជួល​ក្នុងភូមិ​មិត្តភាព សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ទិញ​យកទៅ​ជក់​។ ក្រោយមក​ក៏បាន​បញ្ជូនមក​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់​ការបន្ត​។

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បាន​ឲ្យ​ដឹងថា : ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​បាន​ចាត់​ឲ្យ​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ខេត្ត ធ្វើការ​សាកសួរ​ចម្លើយ​បន្ថែម​ជនសង្ស័យ​ឈ្មោះ ពេក​ហេន ភេទ​ប្រុស បាន​ឆ្លើយ​សារភាពថា យូរ​មកហើយ​ដែរ ខ្លួន​បាន​រក​សុ​ី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​។ គឺ​យកមក​លក់​បន្ត ។ គេ​ទិញ​ពី​ក្មេង​ជនជាតិ​ថៃ ដែលជា​អ្នក​កាន់​គ្រឿងញៀន​ឲ្យ​ជនជាតិ​ថៃ​ម្នាក់ទៀត​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ អ៊ី សុខ​ណា ភេទ​ស្រី ថា រូបគេ​ពុំបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​នេះ​ទេ ។ គឺ​គ្រាន់តែ​បានមក​ទិញ​គ្រឿងញៀន​ពី​ឈ្មោះ ពេក ហេន យកទៅ​ប្រើប្រាស់​ប៉ុ​ណ្នោះ​៕ ល​