ឃុំខ្លួន​បុរស​ចិន​ម្នាក់​ដែល​កាប់​ប៉ូលិស​និង​ស្ត្រី​លក់​ទឹកអំពៅ​ឱ្យ​រងរបួស​

482
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បែក​ថ្នាំ​កាប់​អ្នកលក់​ទឹកអំពៅ​ម្នាក់​និង​ប៉ូលិស​ម្នាក់​ឱ្យ​រងរបួស​ត្រួវ​លោក​ចៅក្រម​កូយ​សៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​រសៀល​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​ក្រោម​ចោទប្រកាន់​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ។​

​បុរស​ជនជាតិ​ចិន​រូ​ប​នេះ​ឈ្មោះ​ជិន​ឈុន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ២ ៖៤៤ នាទី​រសៀល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ ៤៣២ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​ជនជាតិ​ចិន​បែក​ថ្នាំ​បាន​យក​កាំបិត​កាប់​លើ​ស្ត្រី​អ្នក​អូស​អំពៅ​លក់​ម្នាក់​និង​មន្ត្រីនគរបាល​ចំ​ដៃ​ខាងស្តាំ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ចំណែកឯ​ជនដៃដល់​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ ។​

​គួររំលឹកថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ដោះអាវ​សង្ស័យ​បែក​ថ្នាំ​បាន​កាន់​កាំបិត​នៅ​ដៃ​រួមទាំង មាន ប្រឡាក់​ឈាម​ផង​បាន​ដើរ​អុកឡុក​លំនៅស្ថាន​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ ៤៣២ ស្ថិតក្នុង​សង្កាត់​បឹងត្របែក​ខណ្ឌចំការមន​។

​មិនតែប៉ុណ្ណោះ​បុរស​រូបនោះ​ថែមទាំង​បាន​យក​កាំបិត​ទៅ​កាប់​ស្ត្រី​ម្នាក់​អួ​ស​ធុង​ទឹកអំពៅ​លក់​បណ្តាលឱ្យ​បែកក្បាល​។​ខណៈនោះ​មានការ​រាយ​ការ​ណ៏​ពី​សំណាក់​ពលរដ្ឋ​សមត្ថកិច្ច​ចុះទៅ​អន្តរា​គម​ន៏​ក៏ត្រូវ​ជន​នោះ​កាប់​បណ្តាលឱ្យ​រងរបួស​ដៃស្តាំ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​

ក្រោយ​កើតហេតុ​ជ​នស​ង្ស័​ដែលជា​ជនជាតិ​ចិន​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​នោះ​ចាប់បាន​ប្រុង​ព្រួត​វាយ​តែ​ត្រូវ​សមត្ថកិច្ច​អន្តរា​គម​ន៏​ឃាត់​មិន​ឱ្យមាន​អំពើ​ហឹ​ង្សា​រួច​ក៏​ប​ញ្ចូ​ន​មន្ទីរពេទ្យ​រុស្ស៊ី​ដើម្បី​ព្យាបាល​ផងដែរ ៕S/​

​ឃុំខ្លួន​បុរស​ចិន​ម្នាក់​ដែល​កាប់​ប៉ូលិស​និង​ស្ត្រី​លក់​ទឹកអំពៅ​ឱ្យ​រងរបួស​
#