ឃុំខ្លួន​បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​បួន​គីឡូក្រាម​

242

(​ភ្នំពេញ​)៖​បុរស​ចំណាស់​ជនជាតិ​តៃវ៉ាន់​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញ​គ្រឿងញៀន​ជិត​៤​គីឡូក្រាម​បាន​ត្រូវ​តុលាការ​សម្រេច​នៅ​រសៀល​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៧​នេះ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

បុរស​ចំណាស់​ជនជាតិ​តៃវ៉ាន់​រូបនេះ​ឈ្មោះ​TSAIJANKO​អាយុ​៥៨​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​មុខផ្ទះ​លេខ​២០ ផ្លូ​លេខ​១៣៦ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។​

​ជាមួយ និង​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​សារធាតុ​ញៀន ប្រភេទ MDMA ចំនួន ៣៥៨១.៧៩​ក្រាម សារធាតុ​ញៀន​ប្រភេទ​ICE៧២.០៦​ក្រាម​សារធាតុ​ញៀន​ប្រភេទ​WY១២១.០៥​ក្រាម​ម៉ូតូ​១​គ្រឿង​ទូរស័ព្ទ​១​គ្រឿង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​១​គ្រឿង និង​លិខិតឆ្លងដែន ១​ក្បាល​ទុកជា​ភស្តុតាង ។

​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ករណី​បង្ក្រាប​ជនជាតិ​ចិនតៃវ៉ាន់​ខាង​លើ​នេះ គឺជា​ការធ្វើ​ឡើង​តាម​វិធានការ​ញុះញង់​របស់​សមត្ថកិច្ច ពោលគឺ​សមត្ថកិច្ច​បាន​ប្រើ​កម្លាំង​ជំនាញ អូសទាញ​ជនសង្ស័យ ដើម្បី​ចាប់ខ្លួន ៕S/​ដោយៈ​ស​រិ​ទ្ធ​

​ឃុំខ្លួន​បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​បួន​គីឡូក្រាម​