ឃុំខ្លួន​បុរស​ម្នាក់​ដែល​យកឈ្មោះ​ភរិយា​សម្តេច​ក្រឡាហោម​គំរាម​អាជ្ញាធរ​លើ​ពាក្យសុំ​ចុះបញ្ជី​ដីធ្លី

558
ចែករម្លែក
  • 17
    Shares

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​លោក​ហម​ម៉េង​សែ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៨​បានចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​។​

ជន​នោះបាន​យកឈ្មោះ​ភរិយា​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ទៅ​គំរាមកំហែង​និង​បង្ខំ​ឱ្យ​មេឃុំ​ចុះហត្ថលេខា​លើ​ពាក្យស្នើសុំ​ចុះបញ្ជី​ដីធ្លី​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ក្រោម​ការចោទប្រកាន់​ពីបទ​គំរាមកំហែង និង បទ​ក្លែង​ឯកសារ​សាធារណៈ ។

​បុរស​រូបនេះ​ឈ្មោះ​ឈ្មោះ មឿង លីដា អាយុ​៣៤​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​ភោជនីយដ្ឋាន​តា​ឪ ស្ថិតនៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។​

បន្ទាប់ពី​មាន​បណ្តឹង​គ្រប់គ្រាន់ និង ជាការ​ឃាត់ខ្លួន​តាម​បទល្មើស​ជាក់ស្តែង ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត នៅ​ភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

​ពាក់ព័ន្ធ​ការឃាត់ខ្លួន​ឈ្មោះ​មឿង​លីដា​នេះ​ត្រូវបាន​សមត្ថកិច្ច​បង្ហើប​ឱ្យដឹងថា​ជនសង្ស័យ​ជាប់​បណ្តឹង​គំរាមកំហែង​និង​បទ​ក្លែង​ឯកសារ​សាធារណៈ​ដែល​ដើមបណ្ដឹង​មាន​៤​នាក់​រួមជាមួយ​បណ្តឹង​របស់លោក​មេឃុំ​ម្នាក់​ផងដែរ ។

ដើមបណ្ដឹង​ទី​១. ឈ្មោះ ច័ន្ទ កល្យាណ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៥៧ និង​៥៩ ផ្លូវ​៣៨៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។ ទី​២.​ឈ្មោះ សេង ស​ត្ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ។

ទី​៣.​ឈ្មោះ ជា វណ្ណា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន និង​ទី​៤​ឈ្មោះ អ៊ុ ឡា ភេទ​ស្រី អាយុ​៦៤​ឆ្នាំ រស់នៅ​បុរី​ពិភពថ្មី សង្កាត់​ត្រពាំង​ថ្លឹង ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ៕S/​

​ឃុំខ្លួន​បុរស​ម្នាក់​ដែល​យកឈ្មោះ​ភរិយា​សម្តេច​ក្រឡាហោម​គំរាម​អាជ្ញាធរ​លើ​ពាក្យសុំ​ចុះបញ្ជី​ដីធ្លី