ឃុំខ្លួន​បុរស​ម្នាក់​ដែល​ប្រើ​ឯកសារ​ក្លែង​ដើម្បី​ស៊ីដាច់​ដី​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​

676
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសារ​និង​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង​ប្រយោជន៍​ដើម្បី​ស៊ីដាច់​ដី​ប្រជាពលរដ្ឋ​ប្រ​ព្រឹ​ត្ដ​កាលពី​អំឡុង​ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅ​នៅ​ចំណុច​ភូមិ​ចំណោត​រាម​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ដ​ព្រះសីហនុ​។​ក្នុងនោះ​និង​ទីកន្លែង​ផ្សេងទៀត​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពីរ​សៀ​ល​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៩​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា​ជនសង្ស័យ​មានឈ្មោះ ភ័​ណ្ឌ សុ​ភ័​ក្រ​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​ចំណោត​រាម​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ដ​ព្រះសីហនុ​បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៩​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក សេង គឹម​ឡាក់​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​ចំពោះ​អង្គ​ហេតុដែល​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​រហូត​ឈានទៅដល់​ការឃុំខ្លួន​នេះ​សមត្ថកិច្ច​ឬ​តុលាការ​មិនបាន​បញ្ជាក់​នោះទេ​។​ពេល​បញ្ជូន​មកដល់​តុលាការ​ជនសង្ស័យ​ឈ្មោះ​ភ័​ណ្ឌ​សុ​ភ័​ក្រ​ស្ថិតក្រោម​ចំណាត់ការ​របស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​៕S/​