ឃុំខ្លួន​មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ពីរ​នាក់​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា

704

(​ភ្នំពេញ​)៖​មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​ពីរ​នាក់ ដែល​បើក​រថយន្តបុក​ស្ត្រី​ម្នាក់ ហើយ​ខឹង​ស្ត្រី​រងគ្រោះ​ជេរ​បន្តិចបន្តួច ក៏​បើករថយន្ត​មក​តាម​ហើយ​ចុះមក​លោត​ធាក់​រហូត​ដួល​ម៉ូតូ​រងរបួស​បាន​ត្រូវ​លោក​កើត​សាំង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជា​ធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ពីបទ​ហឹ​ង្សា​ដោយ​ចេ​ត​នៅ​រសៀល​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៧ ។​

​មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ពីរ​នាក់​នេះ​ឈ្មោះ​ស៊ុំ​សុវណ្ណ​រិ​ទ្ធ​អាយុ​៣០​ឆ្នាំ​និង​ឈ្មោះ​ស៊ុំ​សត្យា​ពណ្ណរាយ​អាយុ​២៦​ឆ្នាំ​ជា​បងប្អូន​បង្កើត​មាន​ទីលំនៅ​ផ្ទះ​លេខ​៥​អេ​ហ្វ​ផ្លូវ​២០០៨​ភូមិ​ប៉ប្រក​ខាងត្បូង​សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ក្រោយ​ស្ត្រី​រងគ្រោះ​ដាក់ពាក្យ​ប្តឹង បន្ទាប់ពី​កើតហេតុ​ភ្លាមៗ ។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ឆែ​សុផល​អាយុ​ជាង​២០​ឆ្នាំ​បាន​និយាយថា​មុនពេល​កើតហេតុ​នាង​កំពុងបើក​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​នៅ​ទួលគោក​។ លុះ​មកដល់​ផ្លូវ​២០០៤ ត្រង់​ស្ថានីយ៍​ប្រេង​តូ​តា​ល់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់ បើករថយន្ត​ម៉ាក​កូរ៉ូឡា អេស ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-4653 មក​បុក​នាង​ពីក្រោយ​។​

​បន្ទាប់មក នាង​ក៏​លាន់មាត់​ជេរ​បន្តិចបន្តួច ហើយ​បន្តដំណើរ​មក​មុខ​ស្រាប់តែ​ពួកគេ​ទាំង​២​នាក់ បើករថយន្ត​តាម​ទាន់​នៅ​ចំណុច​ស្តុ​ប​វត្ត​អង្គ​តា​ម៉ិ​ញ​ក៏​បើកទ្វារ​ចុះមក​ទាត់​ធាក់​បណ្តាល​ឲ្យ​ដួល​រង​បួស​តែម្តង​។​​នៅ​ថ្ងៃទី​២៥​ខែធ្នូ​មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ពីរ​នាក់​នេះ​បាន​សរសេរ​លិខិត​សុំទោស​និង​សំណង​ចំនួន​៦.៥០០​ដុល្លារ​ដល់​នារី​រង​គ្រោះជា​ថ្នូរ​នឹង​ការដក​ពាក្យបណ្តឹង​។​

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​សមត្ថកិច្ច​នៅ​កសាង​សំណុំរឿង​និង​ជនសង្ស័យ​ពីរ​នាក់​នេះ​មក​តុលាការ​ដដែល​ព្រោះ​នៅជាប់​បណ្តឹងអាជ្ញា​៕S/​ដោយៈ​ស​រិ​ទ្ធ​

ឃុំខ្លួន​មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ពីរ​នាក់​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា