ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ឃុំខ្លួនម្ចាស់គ្រឿងចក្រ ក្រោយបញ្ឍប់ការជីកដីភ្នំខុសទីតាំងនៅឃុំភ្នំលៀប។
សូមរំលឹកថា នៅព្រឹក ថ្ងៃទី៨ ខែវិចិ្ឆកា ឆ្នាំ២០១៨ វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ១ក្រុម បានចុះធ្វើការហាមឃាត់ និងបញ្ឈប់ការជីកកកាយដីភ្នំដោយខុសច្បាប់ នៅចំណុចភ្នំទ្រយោង ស្ថិតនៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកបានបន្តថា កម្លាំងបានឃាត់ខ្លួនជនពាក់ព័ន្ធ ចំនួន១នាក់មានឈ្មោះ សឿម សំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ជាឈ្មួញលួចកាយដីភ្នំខុសទីតាំងដែលមន្ទីររ៉ែ និងថាមពលខេត្ត និងអាជ្ញាធរបានអនុញ្ញាត។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន អេស្កាវ៉ាទ័រ ចំនួន ១គ្រឿង។ រីឯម្ចាស់អេស្កាវ៉ាទ័រ ដែលបានបង្កហេតុធ្វើឲ្យអ្នកបើករថយន្តដឹកដីម្នាក់ស្លាប់ នៅការដ្ឋានរយៈពេលកន្លងមក។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៤ ខែ វិច្ឆិកាឆ្នាំ២០១៨ កន្លងមកនៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រថយន្តបែនដឹកដីម៉ាកហ៊ីណូ១គ្រឿង ពាក់ស្លាកលេខបាត់ដំបង ៣A ១១០៧ ដែលបើកបរដោយជនរងគ្រោះឈ្មោះឃិញ ស៊ី ភេទប្រុសអាយុ២២ឆ្នាំ បានរអិលធ្លាក់ពីជម្រាលចង្កេះភ្នំលៀបបង្កអោយខូចខ្ទេចរថយន្តនិងស្លាប់តៃកុងនេះ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា បានឲ្យកំលាំងអាវុធហត្ថទូទាំងប្រទេសត្រូវចុះបង្ក្រាប បទល្មើសធនធានធម្មជាតិ៕ ល