ឃុំ​ជាប់​លេខ​១​ក្នុង​ការផ្តល់សេវា​នឹង​ទទួលបាន​លុយ​១០​លាន​រៀល​

1142
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សកម្មភាព​ប្រឡងប្រណាំង​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ក្នុង​ខេត្តកំពង់ចាម​ដែល​កំពុង​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ​មានការ​គាំទ្រ​ពី​ច្រើន​មជ្ឈដ្ឋាន​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពេញចិត្ត​និង​សប្បាយរីករាយ​យ៉ាងខ្លាំង​។ខណៈពេល​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​ជ្រុ​ញ​ដល់​មន្ត្រី​នៅតាម​មូលដ្ឋាន​ឲ្យ​យកចិត្តទុកដាក់​ខ្លាំង​ថែមទៀត​ដើម្បី​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដល់​តាម​ខ្នង​ផ្ទះ​។​
​ ​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង ជា​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជានៅក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំកាលពី​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៨បាន​មាន​ប្រសា​ស្ត្រ​ទៅកាន់​មន្ត្រី​ដែល​ភាគច្រើន​មកពី​តាម​ភូមិ​ឃុំ​ថា មន្ត្រី​នៅតាមមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ដល់​តាម​ខ្នង​ផ្ទះ ដើម្បី​លប់បំបាត់​នូវ​ការ​ថ្នាំងថ្នាក់​ដែល​កើតមាន​ពីមុនមក​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បែប​ខាងលើនេះ​ក្នុងពេល​ខេត្តកំពង់ចាម កំពុង​អនុវត្ត​យុទ្ធនាការ​ចលនា​ប្រឡងប្រណាំង ឃុំ សង្កាត់ ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​នៅ​ទូទាំង​ខេត្ត ចាប់តាំងពី​ដើមឆ្នាំ​២០១៨​មក​ដោយ​ផ្តល់​សេវា​លឿន តម្លាភាព និង មិន​យកប្រាក់​។​

លោក​ផេ​ន សុផល អភិបាលស្រុក​កោះសូទិន​ខេត្ត​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៧​ខែមិថុនា​ថា ការផ្តល់សេវា​សាធារណៈ​តាម​ភូមិ​ឃុំ​នៅពេលនេះ មាន​ភាព​សស្រាក់សស្រាំ​ល្អ​ណាស់ ប្រជាជន​គាំទ្រ​និង​សប្បាយចិត្ត ដោយសារ​ការផ្តល់សេវា​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ធ្វើ​បានល្អ គឺ​មន្ត្រីឃុំ ស្មៀន​រួម​ជាមួយនឹង​មន្ត្រីនគរបាល​ប៉ុស្តិ​បាន​ចុះទៅ​ផ្តល់​សេវា​ដល់ផ្ទះ​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលស្រុក​និយាយ​ដោយ​ពេញចិត្ត​ទៀតថា​ពីមុន​មន្ត្រីឃុំ​និង​មន្ត្រីនគរបាល​ប៉ុស្តិ​ទៅណា​មក​ណា​ប្រជាជន​មិនសូវ​ចង់​រាប់រក​ទេ ដោយសារ​គាត់​មិន​ពេញ​ចិត្តនឹង​ការផ្តល់សេវា​មិនបាន​ល្អ នៅពេល​ពួកគាត់​បាន​ទៅដល់​ប៉ុស្តិ​និង​ឃុំ តែ​ពេលនេះ មន្ត្រីឃុំ​និង​ប៉ុស្តិ​បាន​ទៅដល់​ផ្ទះ​ប្រជាជន​វិញ ដោយ​មិន​ត្រឹមតែ​មិន​អស់​លុយ​ថ្លៃ​សេវា​ទេ គឺ​ថែមទាំង​ទទួលបាន​នូវ​ថវិកា​ចូលរួម​កម្មវិធី​ពី​មន្ត្រី​បម្រើសេវា​នោះ​វិញ​ទៀតផង​។​

​លោក​ស៊ឹម គង់​អភិបាលស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៨​ថា ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ពេលនេះ​មាន​ភាព​រាក់ទាក់​ជាមួយនឹង​អាជ្ញាធរ​ខុស​ពីមុន​ឆ្ងាយ​ណាស់ ចាប់តាំងពី​មានការ​បម្រើសេវា​សាធារណៈ​ដល់ផ្ទះ​មួយរយៈ​មក ។ មន្ត្រី​បម្រើសេវា​ពេលនេះ​ក៏មាន​ភាព​ទុនភ្លន់​ធ្វើ​ឲ្យ​ប្រជាជន​ចាប់ផ្តើម​ស្រឡាញ់​ចូលចិត្ត​ដែរ​។​

​ពីមុន​លោក លោក​ស៊ឹម​គង់​ថា​ប្រជាជន​មិនសូវ​ពេញចិត្ត​មន្ត្រីឃុំ​និង​ប៉ុស្តិ៍​ទេ ដោយសារ​សម្តី​របស់​ពួកគេ​គំរោះគំរើយ ធ្វើ​សេវា​អ្វីមួយ​ត្រូវអស់​លុយ​ហើយ​យឺត​ទៀត មិនមែន​អត់​អស់​លុយ​និង​យកមក​ឲ្យ​ដល់ផ្ទះ​ដូច​ពេល​នេះហើយ​ថែមទាំង​ទទួលបាន​ការឧបត្ថម្ភ​នៅក្នុង​កម្មវិធី​ពី​ក្រុមមន្ត្រី​ដែល​ចុះមក​ផ្តល់​សេវា​នោះ​ទៀតផង​។​ទាំង​ប្រជាពលរដ្ឋ​ទាំង​មន្ត្រី​នៅពេលនេះ​មាន​ភាព​ស្និទ​ស្នាល​គ្នា​ណាស់​។​

​ចលនា​ប្រឡងប្រណាំង​ផ្តល់​សេវាសាធារណៈ​នៅតាម​ឃុំ សង្កាត់ ក្នុង​ខេត្តកំពង់ចាម​ដែល​បាន​អនុវត្ត​ចាប់តាំងពី​ដើមឆ្នាំ​២០១៨ ដល់​ត្រឹម​ដំណាច់​ខែឧសភា​បើ​យោងតាម​របាយការណ៍​ប​ង្ហា​ញ​ឲ្យ​ឃើញថា ចុះបញ្ជី​សៀវភៅ​ស្នាក់នៅ​ក​១​បាន​៣.១២១​គ្រួសា ផ្តល់​សៀវភៅ​ស្នាក់នៅ​ក​២ បាន​១.១៣១​គ្រួសារ ចុះបញ្ជី​គ្រួ​សាបាន ២.៤៩៦​គ្រួសារ ផ្តល់​សៀវភៅ​ស្នាក់នៅ​ក​៤​បាន ២.៧៩១​គ្រួសារ ផ្តល់​សំបុត្រកំណើត​បាន​៣.៣៤១​នាក់ ផ្តល់​សំបុត្រអាពាហ៍ពិពាហ៍ ១.៧៩៨ និង​ផ្តល់​លិខិត​មរណភាព​បាន​ចំនួន​១.៣៦៥​។​
​ ​
លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៨​ថា នៅ​ទូទាំង​ខេត្តកំពង់ចាម​មាន​ចំនួន​១០៩​ឃុំ សង្កាត់​ដែល​ត្រូវធ្វើ​ការប្រឡងប្រណាំង​ផ្តល់​សេវាសាធារណៈ ។ លទ្ធផល​នៃ​ការប្រឡងប្រណាំង​នឹងត្រូវ​ប្រកាស​នៅ​ចុង​ឆ្នាំនេះ ដោយ​លេខ​១​ទទួល​ថវិកា​១០​លាន​រៀល លេខ​២​ចំនួន​៥​លាន​រៀល​និង​លេខ​៣​ចំនួន​៣​លាន​រៀល​៕S/

​ឃុំ​ជាប់​លេខ​១​ក្នុង​ការផ្តល់សេវា​នឹង​ទទួលបាន​លុយ​១០​លាន​រៀល​