ឃុំ​ជីវ​សៀង​ស្រុក​យី​លាំង​អបអរ “​ទិវា​ទេវតា​ប្រមាញ់​សត្វ​”

240

​ពេល​ថ្មីៗ​នេះ “​ទិវា​ទេវតា ប្រមាញ់​សត្វ​”​លើក​ទី ៧ នៃ​ឃុំ​ជីវ​សៀង ស្រុក​យី​លាំង​ខេត្ត​យូ​ន​ណាន បាន​ត្រូវ រៀបចំ​នៅ​ភូមិ​ទួ​យ​ជីវ​ក្នុង​សហគមន៍ សៀង​តឺ​ម៉ា​ឃុំ​ជីវ​សៀង​ខេត្ត​យូ​ន​ណាន​។ ក្នុង​ពិធី អបអរសាទរ “​ទិវា​ទេវតា ប្រមាញ់​សត្វ​”​នេះ បុរស​ជនជាតិ​យី​ខ្ពស់​ធំ​មាំ​មួយក្រុម​ពាក់មួក ស្មៅ ស្លៀក ពាក់​ខោអាវ​ដែល​ធ្វើ​ពី​ស្បែក​សត្វ និង ស្មៅ​និង​ពាក់​ស្បែកជើង​ស្មៅ ហើយ កាន់​កាំបិត ស្នា និង​ដំបង​ធំ​ក្នុង​ដៃ ដើម្បី​សម្តែង​នូវ​ការគោរព​ចំពោះ “​ទេវតា​ប្រមាញ់​សត្វ​” ក្រោម​ការណែនាំ ពី​អាចារ្យ​ក្នុងភូមិ ។ តាម​កំណត់ត្រា ប្រវត្តិសាស្ត្រ​បានឱ្យដឹងថា “​ទិវា​ទេវតា ប្រមាញ់​សត្វ​” របស់​ជនជាតិ​យី​មាន ប្រវត្តិសាស្ត្រ​រាប់រយឆ្នាំ​ហើយ ។ ក្នុង ឱកាស​ទិវា​នេះ ជនជាតិ​យី​តែងតែ រៀបចំ​ពិធី​សែន​ទេវតា​ប្រមាញ់​សត្វ និង ទេវតា​ភ្លើង ដើម្បី​សូមឱ្យ​ទេវតា​ថែរក្សា​ពួកគេ​មាន សុខ​ភាពល្អ​បរិបូណ៌ មាន ជីវភាព​ដ៏​មាន​សុភមង្គល និង​ទទួលបាន​ផល​ល្អ​ក្នុងការ​ធ្វើស្រែ​ចំការ ៕ ដោយ ឈឹ​ន ហ្វី​