ឃុំ​ឈើទាល​និង​ឃុំ​បាយ​ដំ​រ៉ាំ​ស្រុក​បាណន់ ផ្ទះ​ប្រជាពលរដ្ឋ​ជាង​២៣០​ខ្នង​ត្រូវ​លិចលង់​

213
ចែករម្លែក

ដោយៈ​គ្រញូង​:បាត់ដំបងៈ​នៅ​ឃុំ​ឈើទាល​និង​ឃុំ​បាយ​ដំ​រ៉ាំ​ ស្រុក​បាណន់​ កាលពី​រសៀល​ថ្ងៃទី​១១ ​ខែ​​សីហា​​ ឆ្នាំ​២០១៩ ​មាន​​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​លិច​ផ្ទះសម្បែង​ចំ​នួ​ន​២៣៤​ខ្នង​។​

លោក​វរសេនីយ៍ឯក ​ប៉ាន់ វ៉ាន​នី​ អធិការ​នគរ​​បាល​ស្រុក​បាណន់​បានឱ្យដឹងថា​ក្នុងនោះ​÷
១​ឃុំ​ឈេ​ទាល​:
១.​ភូមិ​កំពង់​ស្រម៉​លិច ៦០ ខ្នង​ក្នុងនោះ​លិច​ខ្លាំង​៨ខ្នង​។​
២.​ភូមិ​បត់​សាលា​លិច​ ៩៣​ខ្នង​(​លិច​ក្រោមផ្ទះ​)
៣.​ភូមិ​បាយ​ដំរាំ​លិច​៨០​ខ្នង​(​លិច​ក្រោមផ្ទះ​)
៤.​ភូមិ​ឥ​ន្ធ​ជិត​លិច ២១ ខ្នង​(​លិច​ក្រោមផ្ទះ​)
៥.​ភូមិ​កំពង់​ឆ្លង​លិច ២០ ខ្នង​(​លិច​ក្រោមផ្ទះ​)
៦.​ភូមិ​ចំការ​ស្វាយ​លិច ៤០ ខ្នង​(​លិច​ក្រោមផ្ទះ​)


២​ឃុំ​បាយ​ដំរាំ​:
៧-​ភូមិ​តា​ស៊ង​លិច ៤០ ខ្នង (​លិច​ក្រោមផ្ទះ​)

ទឹក​នៅ​ស្ពាន​ក​ង្ហ​តបា​នស្រក​ចុះ​បន្តិច​ហើ​យ បុ​ន្តែ​នៅ​ឃុំ​ឈើទាល​និង​ឃុំ​បាយ​ដំរ៉ាំ មានការ​ឡើង ដោយសារ​ជំរុល​ទឹក​។ ក្នុង​សកម្មភាព​នេះ លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍ដើ​ម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​ជួបនឹង​គ្រោះទឹកជំនន់​នេះ​៕Ha