ឃុំ ប៉ុណ្ណា​ដែ​ត ដឹក​ដៃ​ភរិយា ថត​ភាពយន្ត ឡើងវិញ​ក្រោយ​ស្ងប់​ជាង​១០​ឆ្នាំ​

251

(​ភ្នំពេញ​)៖ ជារឿយៗ​គេ​ឧស្សាហ៍​ឃើញ​ប្តី​ប្រពន្ធ​សិល្បៈ​មួយគូ​បណ្តើរគ្នា​ត្រសង​ប្រៀប​បីដូច​លលក ញី​ឈ្មោល ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ​ជា​ហូរហែរ​មិនដែល​ដាច់​ម្តងណា​ឡើយ ពោល​ពួកគេ​នៅតែ បង្ហាញខ្លួន​គ្រប់​កម្មវិធី មិន​ថា​ជប់លៀង មង្គលការ ឬ​កម្មវិធី​សម្ពោធ​កុន​នោះទេ​។

​តារាចម្រៀង លោក ឃុំ ប៉ុណ្ណា​ដែ​ត និង នាង យក់ ថិ​ត​រដ្ឋា ក៏​កំពុងតែ​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល ជាមួយនឹង​ការ​បង្ហើប​ឲ្យ​ដឹង​ពីសា​ម៉ី​ខ្លួន​ថា តារាចម្រៀង​ទាំងពីរ​ដួង​នេះ​កំពុង​តែមាន​តម្រុយ​ចូល ប្រឡូក​ក្នុង​វិស័យ​សម្តែង​វិញ​ម្តង​ក្រោយ​ស្ងប់ស្ងាត់​អស់​មួយរយៈ​ធំ​។ ចំណែក​វត្តមាន​របស់ ឃុំ ប៉ុណ្ណា​ដែ​ត រឹតតែ​ធ្វើ​ឲ្យ​ទស្ស​និក​មាន​អារម្មណ៍​ភ្ញាក់ផ្អើល ពេលដែល​លោក​បាន​ថ្លែង​ប្រាប់ថា លោក​កំពុង​ត្រូវបាន​ផលិតកម្ម​មួយ​ចែចូវ ឲ្យ​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​វិញ បើទោះបីជា​តារាចម្រៀង រូបនេះ មិនបាន​ចូល​ច្រៀង​វិញ​ព្រោះ​តែមាន​ភាព​រវល់​នឹង​មុខ​ជំនួញ​តែ​បែ​ជា​ងាក​មក​សម្តែង​កុន វិញ​បែបនេះ​។

​លោក​បានសម្រេច​ថត​សម្តែង​ឲ្យ​ផលិតកម្ម​អិ​ល​ឌី​ភាពយន្ត​ជាមួយ​ភរិយា​របស់លោក​ប្រាកដ​មែន ក្រោយ​ខាង​ផលិតកម្ម​ពេញចិត្ត ប៉ុន្តែ​លោក​មិ​ទាន់​បាន​ប្រាប់​អំពី​សាច់រឿង​នឹង​ចំណងជើង​នៃ​រឿង យ៉ាងណា​នោះទេ ។ សម្រាប់​រឿង​មួយ​នេះ ដែល​សំលាក់​ចំណងជើង​គ្រា​ដែល​លោក​យល់ព្រម​ថត​ឲ្យ ផលិតកម្ម អិ​ល​ឌី ឃុំ ប៉ុណ្ណា​ដែ​ត ថា នេះ​ជា​រឿង ទី​៤-៥ ចាប់តាំងពី​លោក នឹង​ភរិយា​ឈាន​ជើង ចូល​សិល្បៈ​តាំងពី​ដំបូង ពោល​ចាប់តាំងពី​លោក​នឹង​ភរិយា នៅ​ក​ម្លោះ​ក្រមុំ​ថត​បាន ៤​រឿង​។

​លោក​បន្ថែមថា នោះ​ជាការ​ចាប់ផ្តើម​មួយ​នៃ​ការសម្តែង​សារជាថ្មី​ឡើងវិញ បន្ទាប់ពី​សំរាក​ពី​សិល្បៈ មួយរយៈ​ធំ ដូច្នេះ​លោក​មិនទាន់​រំពឹងថា ការចាប់ផ្តើម​បែបនេះ​នឹង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍ របស់​ទស្សនិកជន មកលើ​រូបលោក​បាន​ត្រឹម​កម្រិតណា​នោះឡើយ​។

​ប៉ុន្តែ​ដោយសារតែ​មានការ​សំណូមពរ​ពី​អ្នកគាំទ្រ និង​មិត្ត​យុវវ័យ ឃុំ ប៉ុណ្ណា​ដែ​ត និង យក់ ថិ​ត​រដ្ឋា នឹង​ខិតខំ​បញ្ចេញស្នាដៃ​របស់ខ្លួន​ក្នុង​ផលិតកម្ម អិ​ល​ឌី ឲ្យ​មាន​ភាព​លេចធ្លោ ដើម្បី​ឈាន​ចាប់​ឱកាស នូវ​ភាពល្បីល្បាញ​ឲ្យ​ផ្ទុះ​ដូច​កាលពី​ជាង​១០​ឆ្នាំមុន​៕ ដោយ​: បញ្ញា​សាស្ត្រ​ ​

​តារាចម្រៀង​ពីរ​ដួង ឃុំ ប៉ុណ្ណា​ដែ​ត និង ភរិយា ក្នុង​ថ្ងៃ​សម្ពោធ​កុន​របស់​ផលិតកម្ម​អិ​ល​ឌី កាលពី​ថ្ងៃ​ពុធ ទី​២៧ ២០១៧​។​