ឃើញ​ក្មេង​ស្រាប់តែ​បរិភោគ​ច្រើន​ឪពុកម្តាយ​កុំ​ប្រញាប់​ត្រេកអរ​,​ចូរ​ប្រយ័ត្ន​ជំងឺ​គ្រោះថ្នាក់​មួយ​

1172
ចែករម្លែក

​ក្មេង​កំពុងធុញអាហារ​តែ ភ្លាមៗ​ស្រាប់តែ​ប្រែជា​ល្មោភ​ញ៉ាំ​។ ចូលចិត្ត​បរិភោគ​ច្រើន អាច​អាចជា សញ្ញា​ប្រាប់​មុន​អំពី​ជំងឺ​គ្រោះថ្នាក់​មួយ ដែល​ស្មានថា មានតែ​នៅ​មនុស្ស​ធំ​-​ជំងឺ​ទឹកនោមផ្អែម កុមារ ។​
​ ​
​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ នៅ​បណ្តា ប្រទេស​អាស៊ី ជំងឺ​ទឹកនោមផ្អែម​នៅ​កុមារ​កំពុងមាន​សន្ទុះ កើនឡើង​។ ជំងឺ នេះ​នៅ​ក្មេង​តូចៗ ត្រូវបាន​អ្នកជំនាញ ការចែក​ជា​បី​ប្រ​ភេ​ទៈ ទឹកនោមផ្អែម ដោយសារ​តំណពូជ​ហ្សែ​ន​ទោល ។ ក្នុងចំណោម​រោគសញ្ញា​របស់​ជំងឺ​ទឹកនោមផ្អែម​នៅ កុមារ​, សញ្ញា​ព្រមាន​មួយ​ងាយ​ត្រូវ​អាណាព្យាបាល​យល់ច្រឡំ​បំផុត គឺ​ការ​ល្មោភស៊ី​ខុសធម្មតា របស់​ក្មេង ។​
​ ​
​រឿងរ៉ាវ​អំពី​ក្មេង​អាយុ​១១​ឆ្នាំ កើត​ជំងឺ​ទឹកនោមផ្អែមៈ មេរៀន​ប្រុងប្រយ័ត្ន​សម្រាប់ អាណាព្យាបាល គ្រប់រូប ។​
​ ​
​រឿងនេះ​ត្រូវបាន​ចុះផ្សាយ លើ​កាសែត Soha (​ចិន​) និង​ត្រូវបាន ចែកចាយ​លើ​បណ្តាញ សង្គម​យ៉ាង ទូលំទូលាយ ។ មូលហេតុ​គឺ​ព្រោះតែ នេះ គឺជា​ការយល់ច្រឡំ​ដ៏​គ្រោះថ្នាក់ តែង​ជួបប្រទះ​ចំពោះ​អាណាព្យាបាល ជាច្រើន​ក្នុងការ​ថែទាំ​កូនចៅ ។​
​ ​
“​ស៊ីវ ម៉ី ឆ្នាំនេះ​អាយុ​១១​ឆ្នាំ ។ តាំងពីដើម​មក វា​ជា​ក្មេង​ដែល​រើស ចំណី មិន​ចូលចិត្ត​បរិភោគ ប៉ុន្តែ​មួយខែ មុននេះ វា​ស្រាប់តែ​ល្មោភស៊ី​ខុស ប្រក្រតី​។ ឃើញ​កូន​ញ៉ាំ​បាន​ដូច្នេះ ឪពុក ម្តាយ​សប្បាយចិត្ត​យ៉ាងខ្លាំង និង​ថែម ទាំង​លើកទឹកចិត្ត​ឱ្យ​វា​ច្រើន​ថែមទៀត ។ ស្មាន​មិន​ដល់​ថា មិនយូរប៉ុន្មាន​ស៊ា​វ ម៉ី បាន​មាន​សញ្ញា​គ្រុនផ្តាសាយ ។ គ្រុនក្តៅ​មិន​ធូរស្បើយ ថែមទាំង​ក្អួត មិន​ឈប់ឈរ ជួនកាល​ថែមទាំង​សន្លប់​បាត់ ស្មារតី ។ ពេល​នាំ​កូន​ទៅ​មន្ទីរពេទ្យ​គ្រួសារ​វា​ទើប ស្លន់ស្លោ​ពេល​ដឹងថា វា​បានកើត​ជំងឺ​ទឹកនោមផ្អែម និង​សន្លប់ ដោយសារ​ឆ្លង​ជាតិពុល Ceton Aci” ។​
​ ​
​ឪពុកម្តាយ​ទាំងឡាយ​ពេល ឃើញ​កូន​ដែល​ធ្លាប់តែ​ធុំ​អាហារ ស្រាប់តែ​ប្រែជា​ញ៉ាំ​បាន​គេង បាន​តែង គិតថា នោះ​ជាស​ញ្ញា​ល្អ ផ្តើម​ពី​នោះ ឱ្យ​វា​បរិភោគ​តាមចិត្ត ។ តែ​ជាក់ស្តែង​, សរីរាង្គ​របស់​ក្មេង ប្រសិន​ស្រូបយក​បរិមាណ​កាឡូរី​ច្រើនពេក​ពី​អាហារ​នឹង ងាយ​ត្រូវ​ច្របូក ច្របល់​រំលាយ​អាហារ និង​ដំណើរការ​បំប្លែង​ខាងក្នុង​។ នេះ​ក៏​ជា​មូលហេតុ​មួយ​ក្នុងចំណោម មូលហេតុ​បង្ក​ជំងឺ​ទឹកនោមផ្អែម​នៅ​កុមារ ៕ ប្រែ​សម្រួល​: រតនៈ​