ឃើញ​ក្រពើ​ធំ​ផុស​ក្នុង​ស្រះ​ទឹក​ភ្លាម ប្ដឹង​ប៉ូលិស​ភ្លែត តែ​លទ្ធផល​ស្ទើរ​ដាច់​ផ្ងារ​

441
ចែករម្លែក

​ដោយ​ឃើញ​ក្រពើ​យ៉ាង​ធំ​ផុស​ក្នុង​ទឹកស្រះ​យ៉ាង​ចម្លែក​ភ្លាម បុរស​ម្នាក់​ក៏​ប្រញាប់​ប្ដឹង ប៉ូលិស​ឱ្យ​ចុះទៅ​ពិនិត្យមើល​ជាក់ស្ដែង​ដល់​កន្លែង​ភ្លាមៗ​ព្រោះ​ខ្លាច​វា​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ប៉ុន្តែ​លទ្ធផល ស្ទើរតែ​ដាច់​ផ្ងារ ព្រោះ​វា​គ្រាន់តែ​ជា​ក្រពើ​ជ័រ​ប៉ុណ្ណោះ​។​
​ ​
កាលពីពេល​ថ្មីៗ​នេះ​ប៉ូលិស​បានទទួល​ទូរស័ព្ទ​បុរស​បណ្ដើរ​ឆ្កែ​ម្នាក់​ដែល​អះអាងថា​មាន​ក្រពើ​យ៉ាង​ធំ​នៅក្នុង​ស្រះ​ទឹក​សាធារណៈ​ក្បែរផ្លូវ​ដើរ​មួយ​ដែលមាន​មនុស្ស​ឆ្លងកាត់​ញឹកញាប់​នៅ​ឃី​ង​ស៍​ប្រ៊ិ​ច (Kingsbridge) តំបន់​ដេ​វ៉ុ​ន (Devon) ប្រទេស​អង់គ្លេស​។​
​ ​
ក្រោយ​ទទួលបាន​ដំណឹង​នេះ​ភ្លាម ប៉ូលិស​បាន​ចុះទៅពិនិត្យ​មើល​ដល់​កន្លែង​ភ្លាមៗ ហើយពី​ដំបូង​ពួកគេ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​ឃើញ​ក្បាលក្រពើ​អើត​ចេញពី​ទឹក​។​តែ​ដល់​តែពិនិត្យ​មើល​យ៉ាង​យកចិត្តទុកដាក់​ទើប​ដឹងថា​តាមពិត​វា​គ្រាន់តែ​ជា​ក្រពើ​ជ័រ ប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ​ខុម​

#