វាពិតជាគួរឱ្យអស់សំណើចមែនទែន ដែលឆ្កែអនាថាមួយក្បាលឃើញក្រុមអត្តពលិក រត់ប្រណាំងរយៈចម្ងាយ ១០០ ម៉ែត្រ ចូលរត់ប្រណាំងនឹងគេដែរ ហើយជាលទ្ធផល នៃការប្រកួត វាស្ទើរតែដណ្ដើមបានជ័យជម្នះគួរឱ្យភ្ញាក់ផ្អើល។
យោងតាមសារព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នឹកស្មានមិនដល់ ខណៈក្រុមនិស្សិតសកលវិទ្យាល័យប៉ីហ្វាង (Beifang University) ស្ថិតក្នុងតំបន់ស្វយ័តនីងស៊ា ហួយ (Ningxia Hui) ប្រទេសចិនកំពុងប្រកួតរត់ប្រណាំង កាលពីថ្ងៃទី២៣ ខែឧសភា។
យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថាឆ្កែរត់លឿននេះជាឆ្កែអនាថាដែលបានរស់នៅ ក្នុងបរិវេណសកលវិទ្យាល័យខាងលើរយៈពេលជាង ៤ ឆ្នាំមកហើយ៕ ប្រែសម្រួលៈ ខុម