ឃើញ​គេ​ថតរូប រត់​ចូល​ស៊ែ​ល​ហ្វី​បាន​មួយ​ប៉ុស្តិ៍​ហើយ​ថែមទាំង​លើក​ម្រាម​កណ្តាល​ទៀត​

568
ចែករម្លែក

​គ្រួសារ​មួយ​បាន​ជួប​រឿង​គួរឱ្យ​ហួសចិត្ត និង​គួរឱ្យ​អស់សំណើច​អំឡុង​វិស្សមកាល​លម្ហែ កាយ​នៅក្រៅ​ប្រទេស នៅពេល​ស្វា​កំហូច​មួយ​ក្បាល​បាន​រត់​ចូល​ថត​ស៊ែ​ល​ហ្វី​បាន មួយ​ប៉ុស្តិ៍​យ៉ាង​ឈ្លើយ ដោយ​លើក​ម្រាម​កណ្ដាល​ឌឺ​ដាក់​ពួកគេ​ខណៈ​ពួកគេ​កំពុង ថតរូប​។​

​គ្រួសារ​ដែល​មកពី​ឆ្នេរ​សាន់​ស្សាញ (Sunshine Coast) ក្នុង​រដ្ឋ​ឃ្វី​នស៍​លែ​ន (Queensland) ប្រទេស​អូស្ត្រាលី ខាងលើនេះ​បាន​ទៅ​លម្ហែកាយ​នៅ​កោះ​បាលី​ប្រទេស ឥណ្ឌូនេស៊ី កាលពីពេល​ថ្មីៗ​នេះ ហើយ​ពួកគេ​បានសម្រេច​ចិត្ត​ទៅលេង​ព្រៃ​ស្វា​យូ​ប៊ុត (Ubud Monkey Forest) ដ៏​ពេញនិយម​។

​អ្នកស្រី ជូ​ឌី (Judy) វ័យ ៣៧ ឆ្នាំ និង​ស្វាមី សាយ​មឹន (Simon) វ័យ ៣៦ ឆ្នាំ​ព្រមទាំង​កូន ៣ នាក់​អាយុ ១៣ ឆ្នាំ ១១ ឆ្នាំ និង ៨ ឆ្នាំ បាន​ទៅលេង​ព្រៃ​នោះ​ដែលមាន​ស្វា​ជាច្រើន រយ​ក្បាល​។

​ពេលនោះ ពួកគេ​បាន​ពឹង​ឱ្យ​មគ្គុទ្ទេសក៍​ទេសចរណ៍​ជួយ​ថតរូប​ពួកគេ ហើយ​ពួកគេ​ភ្ញាក់ ផ្អើល​យ៉ាងខ្លាំង នៅពេល​បើក​កាមេរ៉ា​មើល​ឡើងវិញ​ឃើញ​ស្វា​ក្បាលខូច​នេះ​រត់​ចូល មក​ថត​ជាប់​នឹង​គេ​ដែរ ហើយ​វា​ថែមទាំង​លើក​ម្រាម​កណ្ដាល​ឌឺ​ដាក់​គួរឱ្យ​អស់ សំណើច​៕ ប្រែ​សម្រួលៈ ខុម