ឃើញ​នារី​ជិៈ​ម៉ូតូ​ចេញពី​បើក​លុយ​កន្លែង​”​វី​ង​”​ជិៈ​ម៉ូតូ​ដេញតាម​ឆក់​ខ្សែក​

884
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កំចាយមារ ដេញចាប់បាន បន្ទាប់ពី​រូបគេ​ជិៈ​ម៉ូតូ​តាម​ឆក់​ខ្សែក​ពី​នារី​ម្នាក់​ចេញពី​បើក​លុយ​កន្លែង​”​វី​ង​”​រួច​ព្យាយាម​បើក​គេចខ្លួន​។​​ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ចំណុច មុខ​វត្ត​សង្កែរ ស្ថិតនៅ​ភូមិ​សង្កែរ ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង នៅ​ល្ងាច​ថ្ងែ​ទី​៦ ខែមិថុនា​ឆ្នាំ​២០១៨​។​

​លោក ពៅ ជីវី ស្នងការរង​ខេត្តព្រៃវែង​បាន​ប្រាប់​ឱ្យដឹងថា​នារី​រងគ្រោះ​ដែល​ចោរឆក់​ខ្សែក ឈ្មោះ រុន ស្រី​រ៉ាត់ ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ឧបមា ឃុំ ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ។​​ចំណែក​ជនសង្ស័យ​ឈ្មោះ ម៉េ​ត​តន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ដង្ហិត​ឃុំ​ដូន​កឹង​ស្រុក​កំចាយមារ​។​

​លោក​ស្នងការរង​បន្តថា នៅ​មុនពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ជិៈ​ម៉ូតូ​មក​បើក​លុយ​កន្លែង វី​ង នៅ​ភូមិ​សង្កែ ឃុំ​ស៊ា​ង​ឃ្វាង​។ ក្រោយពេល​បើក​លុយ​បាន​នារី​រងគ្រោះ​បាន​ជិៈ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ។​លុះ​មកដល់​ចំណុច​មុខ​វត្ត​សង្កែ ស្រាប់តែ​ជនសង្ស័យ​ខាងលើ ជិៈ​ម៉ូតូ​តាម​ពី​

​ក្រោយ រួច​ឆក់​ផ្តាច់​យក ខ្សែ ក លោហធាតុ​ពណ៌​លឿង ១​ខ្សែ​មាន​ទម្ងន់​៤​ជីក​ន្លះ ហើយក៏​ព្យាយាម​ជិៈ​ម៉ូតូ រត់គេចខ្លួន​។​ប៉ុន្តែ​ពេលនោះ​ក៏​ផ្អើល​ឆោ​រ​ឡោ ហើយ​ត្រូវបាន​សមត្ថកិច្ច​ជិៈ​ម៉ូតូ​ដេញតាម ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ បោះចោល​ខ្សែ ក ដែល​ឆក់​បាន​នោះ​ចូល​ទឹកស្រះ ដើម្បី​បំបាត់ដាន​។
​ទន្ទឹម​និង​នោះ​សមត្ថកិច្ច​បាន​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​ផងដែរ​។​

​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត វត្ថុតាង​រួមមាន ម៉ូតូ​សេ​១២៥​សេរី​២០១៤​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កណ្តាល 1S 7530 ទូរ​សព្ទ័​01​គ្រឿង​ម៉ាក​ណូគា ចុច​ពិល 82/10​។​ខ្សែករ​១​ខ្សែ ទម្ងន់​៤,៥​ហ៊ុន​ធ្វើ​អំពី​លោហធាតុ​ពណ៌​លឿង​។ លុយ​ចំនួន​១៧.០០០​រៀល​។​

​បច្ចុប្បន្ន​:​ជ​នស​ង្ស​យ័​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំចាយមារ ករណី​លួច មាន​ស្ថាន​ទម្ងន់ទោស ដែល​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕S/

​ឃើញ​នារី​ជិៈ​ម៉ូតូ​ចេញពី​បើក​លុយ​កន្លែង​”​វី​ង​”​ជិៈ​ម៉ូតូ​ដេញតាម​ឆក់​ខ្សែក​


#