ឃើញ​រូបភាព​ទាំងនេះ​ទើប​ដឹងថា​អ្នក​ម្តាយ​នឿយហត់​ខ្លាំង​ប៉ុណ្ណា

720

​អ្នក​ម្តាយ​គឺជា​អ្នកមានគុណ​ផ្តល់កំណើត អ្នក​ម្តាយ​ជា​ព្រះ​រស់​របស់​កូនប្រុស​ស្រី អ្នក​ម្តាយ​នឿយហត់​ណាស់ លំបាក​ខ្លាំងណាស់​ចាប់តាំងពី​ពពោះ​រហូតដល់​សម្រាល និង​ទម្រាំ​ចិញ្ចឹម​កូនៗ​ធំ​គ្រប់គ្នា​។​

​ទោះជា​យ៉ាងណា មានកូន​ច្រើនណាស់​ដែល​មិនសូវ​ឃើញ​គុណ​នៃ​ការលះបង់ និង​ការបូជា កម្លាំង កាយ​ចិត្ត​របស់គាត់​ចំពោះ​ពួកគេ​។ ហើយ​ទាល់តែ​ឃើញ​រូបភាព​ទាំងនេះ​ទើប​ដឹង​ច្បាស់​ថា អ្នក​ម្តាយ​រវល់​ខ្លាំង​ប៉ុណ្ណា នឿយហត់​ខ្លាំង​ប៉ុណ្ណា និង​ស្ទើរតែ​គ្មាន​ពេល​ផ្ទាល់ខ្លួន​។

​ដោយសារ​ចង់​រំលេច​គុណ​ដ៏​ធំធេង​នេះ អ្នក​ថតរូប​ម្នា​ក់បាន​ថត​ផ្តិត​យក​សកម្មភាព​ម្តាយ​ដែល រវល់​មើលថែ​កូន​ផង និង​ធ្វើ​ការងារ​ផ្ទះ​ផង​ពោលគឺ​រវល់​សូម្បីតែ​ចូល​បន្ទប់ទឹក​ក៏​កូនៗ នៅតែ​តាម​រំខាន​ឥត​ល្ហែ​។

​ថ្វីបើ​ហត់នឿយ​ខ្លាំង​ដូច្នេះ​ក្តី ក៏​អ្នក​ម្តាយ​មិន​ត្អូញត្អែរ មិន​ធុញទ្រាន់​នឹង​កូន​ឡើយ ទឹកចិត្ត របស់​អ្នក​ម្តាយ​ពិតជា​ផូរផង់​ដូច​ផ្កា​ក្រអូប​៕ ប្រែ​សម្រួល​: ខុម