ឃើញ​រូបរាង​ខ្លះ​ហើយ នៃ​ព្រះ​ពុទ្ធអង្គ​ចតុមុខ​ដ៏​ធំ​ស្កឹមស្កៃ នៅ​ប្រាសាទព្រះខ័ន​កំពង់ស្វាយ

5256
ចែករម្លែក
  • 18.6K
    Shares
ពុ​ទ្ធធ​ព្រះអង្គ​ចតុមុខ​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ប្រាសាទព្រះខ័ន កំពង់ស្វាយ​សាកល្បង​រៀប​ឡើងវិញ​ឃើញ​រូបរាង​ខ្លះ​ហើយ (​រូប​: ភ្នំ​ស្វាយ​)​

ដោយ​: ភ្នំ​ស្វាយ / ព្រះវិហារ​: ពុទ្ធ​ព្រះអង្គ​ចតុមុខ​ដ៏​ធំ​ស្កឹមស្កៃ នៅ​ប្រាសាទព្រះខ័ន​កំពង់ស្វាយ ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ត្រូវបាន​ក្រុមការងារ​អភិរក្ស និង​អភិវឌ្ឍន៍ នៃ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ ក្រសួង​វប្ប​ធមៃ និង​វិចិត្រ​សល្បៈ សាកល្បង​រៀប​ឡើងវិញ បានឃើញ​ជា​រូបរាង​ខ្លះ​ហើយ​។​

​លោក គឹម សុ​ធិ​ន ប្រធាន​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ ប្រាប់​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​១០​ឧសភា​ថា “​ក្រុម​ការ​បានធ្វើ​សកម្មភាព​រៀប​សាកល្បង​ព្រះ​ពុទ្ធរូប​នៅមុខ​ខាងកើត ដើម្បី​បំពេញ​ថ្ម​ដែល​បាត់​។ កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៨ លោក​និង​មន្ត្រី​បាន​ចុះទៅពិនិត្យ និង​រៀប​ដំឡើង​រូប​ព្រះពុទ្ធ​អង្គ​ចតុមុខ ដែល​បាន​យក​ចេញពី​គំនរ​ដី​ទៅ​ទីតាំង​ដើម​ឡើងវិញ​។ ផ្នែក​ខាងជើង​បាន​រៀបបាន​៦​រួត​(​ថ្នាក់​) ចំណែក​ខាងកើត​បាន​រៀប​ដំឡើង​២​ដង​ហើយ នៅតែ​មិនទាន់​ត្រូវ​។ មកទល់ពេលនេះ ក្រុមការងារ​យើង​ក៏បាន​រើ និង​រៀប​ដំឡើង​ម្តងទៀត​”​។​

​លោក​បន្តថា ចំពោះ​ប្រាសាទ​ចតុមុខ (​ពុទ្ធរូប​ធំ​មុខ​៤) នៃ​ក្រុម​ប្រាសាទព្រះខ័ន កំពង់ស្វាយ ឬ​ប្រាសាទ​បាកាន​នេះ ក្រោម​ការណែនាំ និង​ជ្រោមជ្រែង​ពី​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច នោះ​ក្រុមការងារ​បាននិងកំពុង​បន្ត​ជួសជុល អភិរក្ស​ឡើងវិញ ហើយ​អភិវឌ្ឍន៍​ទាក់ទាញ​ពុទ្ធបរិស័ទ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរា​ជាតិ​ទៅ​ទស្សនា​។​

​លោក គឹម សុ​ធិ​ន រំលឹកថា យើងខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្ដេច លោកជំទាវ អ្នកឧកញ៉ា ដែល​បាន​ឧបត្ថម្ភ​ដល់​ការជួសជុល​ប្រាសាទ​ចតុមុខ និង​បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ និង​តំបន់​ផ្សេងទៀត​៕ ល​