ឃើញ​រូប​គួរឱ្យ​អស់សំណើច​ទាំងនេះ​ទើប​ដឹងថា ឆ្កែ​ជាស​ត្វ​ពូកែ​ឃ្លាន

493

​យើង​សុទ្ធតែ​ដឹង​ហើយ​ថា ឆ្កែ​ជា​មិត្ត​ល្អ​បំផុត​របស់​មនុស្ស ពីព្រោះ​ពួកវា​ស្មោះត្រង់​នឹង​ម្ចាស់​គ្មាន ទីបំផុត និង​គួរឱ្យ​ស្រឡាញ់ ប៉ុន្តែ​ទន្ទឹមនេះ វា​ក៏​ជា​សត្វ​ពូកែ​ឃ្លាន​ណាស់ដែរ​។

​ដោយសារតែ​ពួកវា​ពូកែ​ឃ្លាន ម្ចាស់​របស់​ពួកវា​ពិតជា​ខ្នាញ់ និង​អស់សំណើច​ចំពោះ​ទង្វើ​របស់​ពួកវា ជាខ្លាំង ជាហេតុ​ដែល​ពួកគេ​ទ្រាំ​មិន​ថត​ផ្តិត​យក​ទឹកមុខ​ឃ្លាន​របស់​ពួកវា​មិនបាន​។

​ហើយ​តាមរយៈ​បណ្តុំ​រូបភាព ដែល​ប្រមូល​ចងក្រង​ដោយ​គេហទំព័រ Bored Panda ទឹកមុខ​ឃ្លាន និង​សកម្មភាព​សុំ​ម្ចាស់​ស៊ី​ពិតជា​គួរឱ្យ​អស់សំណើច និង​គួរឱ្យ​ខ្នាញ​មែនទែន​៕ ប្រែ​សម្រួល​: ខុម​