ឃើញ​រូប​ឆ្កែមួយ​ក្បាល គឺ​ពិតជា​គួរ​ឲ្យ​អស់សំណើច​

748

​តាមរយ​រូបភាព​វីដេអូ​ដ៏​គួរឱ្យ​អស់សំណើច​នេះ បង្ហាញ​ពី​ទឹកមុខ​ភ្ញាក់ផ្អើល​គួរឱ្យ អស់សំណើច​របស់​ឆ្កែ​មួយ​ក្បាល ដែល​បាន​បើកភ្នែក​ស្លឺ​ចង់​លៀន​ចេញមកក្រៅ និង​ក្រឡាប់​ចុះឡើង​ទាំង​ខាំ​ឆ្អឹង​ក្នុង​មាត់​នៅឡើយ ខណៈពេល​វា​សម្លឹងមើល​មេឃ​។​

​ខណៈពេល​ឆ្កែ​ឈ្មោល​ដែលមាន​ឈ្មោះថា ឃូ​ភើ (Cooper) នៅ​ទីក្រុង​ប្ល៊ូ​មីង​ថុ​ន (Bloomington) រដ្ឋ​អ៊ី​ន​ឌី​អេ​ណា (Indiana) សហរដ្ឋអាមេរិក​នេះ​អង្គុយ​ជាប់​ម្ចាស់ របស់​វា​លើ​សា​ឡុង​ក្នុងផ្ទះ ស្រាប់​តែមាន​អ្វី​ម្យ៉ាង​ធ្វើឱ្យ​វា​ចាប់អារម្មណ៍​។​

​រំពេច​នោះ វា​ឈប់​ទំពា​ឆ្អឹង​ក្នុង​មាត់ ហើយ​ភ្នែក​របស់​វា​ចាប់ផ្តើម​ស្លឺ និង​ក្រឡាប់​ចុះឡើង គួរឱ្យ​ចង់​សើច នៅពេល​វា​ផ្អែក​សា​ឡុង​។ ដោយ​ឃើញ​ទឹកមុខ​របស់​វា​បែប​នោះ​ម្ចាស់​របស់​វា ក៏​យក​ទូរស័ព្ទ​ថត​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពីដើម​សប្តាហ៍​នេះ​។

​យោងតាម​ម្ចាស់​របស់​វា​ឱ្យដឹងថា ឆ្កែ​នេះ​ចូលចិត្ត​អង្គុយ​លើ​សា​ឡុ​ជាមួយ​គ្រួសារ របស់គាត់​ណាស់​៕ ប្រែ​សម្រួល​ល​: ខុម​