ឃើញ​ហើយ​ព្រឺ​សម្បុរ និង​មាន​អារម្មណ៍​ខ្លាច​ទឹកសមុទ្រ​

266
ចែករម្លែក

អ្នកនេសាទ​ជនជាតិ​រុស្ស៊ី​ម្នាក់​បាន​បញ្ចេញ​កម្រង​រូបភាព​គួរឱ្យ​ព្រឺព្រួច​ចុងក្រោយបង្អស់របស់គាត់ ដែល​បង្ហាញ​ពីស​ត្វ​ចម្លែកៗ​នេសាទ​បាន​ពី​បាតសមុទ្រ​ទឹក​ជ្រៅ​។

​ដោយ​ផ្សងព្រេង​នៅលើ​ទូក​នេសាទ លោក រ៉ូ​មែន ហ្វេ​ដ​ត​សូវ (Roman Fedortsov) វ័យ ៣៩ ឆ្នាំ​បាន​ជួប​សត្វ​ចម្លែកៗ​ច្រើន​រាប់មិនអស់​ហើយ​គាត់​តែងតែ​ថតរូប​ទុក​ដើម្បី​ចងក្រងជា​កម្រង​រូបភាព​ដ៏​កម្រ​បានឃើញ និង​គួរឱ្យ​ព្រឺព្រួច​ដូច​បានបង្ហាញ​ទីនេះ​ស្រាប់​។

​គាត់​និយាយថា សត្វ​ចម្លែកៗ​ទាំងនេះ​នេសាទ​បាន​ពី​សមុទ្រ​ន័​រ​វ៉េ​ស សមុទ្រ​បា​រ៉េ​នស៍ (Barents sea) ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​រុស្ស៊ី និង​រួមទាំង​មហាសមុទ្រអា​ត្ល​ង់​ទិច ផងដែរ​។​

​អ៊ីចឹង ​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា​តើ​សត្វ​ទាំង​ចម្លែក​យ៉ាងណា និង​មាន​សត្វ​អ្វីខ្លះ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម/Ha