ឃើញ​ឪពុក​វាយ​ធ្វើបាប​ម្តាយ​ទប់​កំហឹង​មិនបាន​ទាញ​កាំបិត​កាប់​របួសធ្ងន់​រួច​គេចខ្លួនបាត់​

500
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​កូនប្រុស​ចិត្ត​ស្លុយ​ម្នាក់​បាន​ទាញ​កាំបិត​កាប់​ទៅលើ​ឪពុក​បង្កើត​របស់ខ្លួន​បន្ទាប់ពី​ឃើញ​ឪពុក​ប្រើ​ហឹ​ង្សា​វាយ​ធ្វើបាប​ម្តាយ​ផ្ទាល់​ភ្នែក​។​ហេតុការណ៍​នេះ​បានកើត​ឡើង​ស្ថិត​ក្នុងភូមិ​ត្រងិល​ឃុំ​ត្រងិល​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​កាលពី​យប់​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩ ។​

​ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ប្តី​របស់គាត់​ឈ្មោះ ខុម អាយុ​៥០​ឆ្នាំ ដែលមាន​សភាព​ស្រវឹង​ទោ​ទន់​បាន​រករឿង​ឈ្លោះ​ជាមួយ​គាត់​និង​បាន​ជេ​ប្រមាថ​គាត់​យ៉ាង​ចាស់ដៃ​។​ក្រោយមក​បាន​ស្ទុះ​មក​វាយ​ធ្វើបាប​គាត់​នៅ​ចំពោះមុខ​កូនប្រុស​។​

​ស្ត្រី​ខាងលើ​បាន​បន្តថា​ពេល​ឃើញ​សកម្មភាព​បែបនេះ​និង​ដោយ​ឃើញ​ប្តី​របស់គាត់​វាយ​ធ្វើបាប​គាត់​ស្ទើ​រាល់ថ្ងៃ​ផង​នោះ​ធ្វើឱ្យ​កូនប្រុស​ទប់ចិត្ត​មិនបាន​ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​កាប់​ប្រហារ​លើ​ឪពុក​ខ្លួនឯង​ចំនួន​៣​កាំបិត​បណ្តាលឱ្យ​ប្តី​របួស​គាត់​រងរបួស​តែម្តង​។​ក្រោយពេល​កើតហេតុ​បុរស​ជា​ប្តី​ត្រូវបាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ចំណែកឯ​កូនប្រុស​ដែល​បាន​កាប់​ឪពុក​នោះ បាន​រត់​គេចខ្លួនបាត់​៕S/​