ឃ្លាន​មុន​គេង ញ៉ាំ​អាហារ​នេះ រាង​អ្នក​នឹងមិន​ដូច​ធុង​ទឹក​ទេ​

1042
ចែករម្លែក

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ​នៅពេល ដែល​អ្នក​ពិសារ​មុនពេល​ចូល​គេង​ឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ​?

1. អ្នក​អាច​ញ៉ាំ​បន្លែ និង​ផ្លែឈើ​បាន ព្រោះ​វា​សម្បូរ​ទៅដោយ​សារធាតុ​សរសៃ វីតាមីន និង​សារធាតុចិញ្ចឹម​ជាច្រើន​ទៀត ដោយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត​ខ្លាំងណាស់​។ ដូចនេះ បើ​អ្នក​ឃ្លាន មុន​ចូល​គេង អ្នក​អាច​បរិភោគ​ផ្លែ​ប៉ោម ក្រូចថ្លុង គី​វី ឬ​ចេក​ជាដើម​។ វា​នឹងមិន​ធ្វើ​ឲ្យ​អ្នក ងាយ​ធាត់​ឡើយ​។​

2. អ្នក​អាច​ពិសារ​ទឹកដោះគោ​បាន ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល ថែមទាំង​អាចធ្វើ ឲ្យ​អ្នក​ឆ្អែត​ទៀតផង​។ ទឹកដោះគោ​នេះ ជួយ​ក្រពះ​ឲ្យ​រំលាយ​អាហារ​បាន​លឿន និង​ជួយ​ការពារ អ្នក​ពី​អាកា​រៈ​ទល់លាមក​ទៀតផង​។​

3. ប្រសិនជា​អ្នក​ឃ្លាន​មុន​គេង អ្នក​ក៏​អាច​ញ៉ាំ​ស្រូវ​សាលី​ផងដែរ ព្រោះ​នៅក្នុង​នោះ​មាន សារធាតុ​ដែល​អាចជួយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត ជួយ​អ្នក​ឲ្យ​ឆាប់​គេង​លក់​ថែមទាំង​ជួយ​ការពារ​មិន​ឲ្យ ស្បែក​ខ្មៅ​ដុះ​ឡើងមក​ឡើយ​។ ដូចនេះ ក្រោយ​ពេលដែល​អ្នក​ពិសារ​រួច មិន​ត្រឹមតែ​ទទួលបាន សុខភាព​ល្អ​ទេ អ្នក​ក៏​អាច​ថែរក្សា​ស​ម្ជ​ស្ស និង​រូបរាង​បាន​ស្អាត​ផងដែរ​៕ ដោយ​: www.health.com.kh​