ងាយៗ​ដើម្បី​ដឹងថា អ្នកមាន​ជំងឺមហារីក​ក្បាល និង​ក ឬ​អត់​? រោគសញ្ញា​នៃ​ជំងឺ​នេះ​

1155
ចែករម្លែក

នៅក្នុង​មាត់ ជំងឺមហារីក អាច​បណ្តាល​ឲ្យ ៖

  1. ការឈឺចាប់ ការឡើង​ពណ៌​ស ឬ​ក្រហម ដែល​មិនជា​សះស្បើយ​លើ​អញ្ចាញធ្មេញ​អណ្តាត ឬ​ស្រទាប់​ខាងក្នុង​នៃ​មាត់​
  2. ហើម​នៅ​ថ្គាម​
  3. ការ​ហូរឈាម​ខុសធម្មតា ឬ​ការឈឺចាប់​ក្នុង​មាត់​
  4. ការឡើង​ដុំ ឬ​ការឡើង​ក្រាស់​
  5. បញ្ហា​ទាក់ទង​នឹង​ធ្មេញ​។​
    ​នៅ​ខាងក្រោយ​មាត់ (​ដើម​ក​) ជំងឺមហារីក អាច​បណ្តាល​ឲ្យ​មាន ៖
  6. ពិបាក​ដកដង្ហើម ឬ​និយាយ​
  7. មាន​ដុំ ឬ​ការឡើង​ក្រាស់​
  8. មាន​បញ្ហា​ក្នុងការ​ទំពារ ឬ​លេប​អាហារ​
  9. មាន​អារម្មណ៍​ថា មាន​អ្វីមួយ​នៅក្នុង​បំពង់ក​
  10. ការឈឺចាប់​នៅក្នុង​បំពង់ក​ដែល​នឹងមិន​បាត់ទៅ​វិញ​
  11. ឈឺចាប់ ឬ​រោទ៍​ក្នុង​ត្រចៀក ឬ​មាន​បញ្ហា​ក្នុងការ​ស្តាប់​។​
    ​នៅក្នុង​ប្រអប់​សម្លេង ជំងឺមហារីក អាច​បណ្តាល​ឲ្យ​មាន ៖
  12. ការឈឺចាប់​នៅពេល​លេប​
  13. ការឈឺ​ត្រចៀក​។​

​នៅក្នុង​ប្រហោង​ឆ្អឹង និង​ប្រហោង​ក្នុង​ច្រមុះ ជំងឺមហារីក​អាច​បណ្តាល​ឲ្យ​មាន ៖

  1. មាន​ច្បាស់​ថា​មាន​សារធាតុ​អ្វីដែល​បាន​រាំងស្ទះ​ក្នុង​ច្រមុះ​
  2. ការឆ្លង​មេរោគ​ដែល​មិន​ឆ្លើយតប​ទៅនឹង​ការព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​
  3. ហូរឈាម​តាម​ច្រមុះ​
  4. ការឈឺ​ក្បាល​
  5. ការឈឺចាប់ និង​ហើម​ជុំវិញ​ភ្នែក​
  6. ការឈឺចាប់​នៅ​ធ្មេញ​ខាងលើ​
  7. បញ្ហា​ទាក់ទង​នឹង​ធ្មេញ​៕ ដោយៈ health.com.kh