ងាយ​ខ្សោយតម្រងនោម​, ឈឺ​ឆ្អឹងសន្លាក់​ដោយសារ​ទម្លាប់​ឈរ​ផឹកទឹក​

2006
ចែករម្លែក

​តាម​អ្នកជំនាញការ​សុខភាព​, ឈរ​ផឹក​ទឹកនឹង​ធ្វើឱ្យ​ទឹក​ចុះ​ត្រង់​លឿន ទៅដល់​ក្រពះ​បង្ក​ឱ្យ មាន​ឥទ្ធិពល​ដល់ ប្រព័ន្ធ​រំលាយ​អាហារ​, បង្ក​រលាក សន្លាក់​, ជំងឺ​តម្រងនោម​,… ។ ដោយ ឡែក​ការ​អង្គុយ​ផឹកទឹក​ជួយ​ឱ្យ​ផ្នែក ទាំងនេះ​ធ្វើ​ចលនា​រលូន និង​ស្ថិរភាព ។​
​ ​
​ឈរ​ផឹកទឹក​ឥទ្ធិពល​ដល់ សុខភាព​ដូចខាងក្រោម​នេះ​៖
​ ​
•​បង្ក​គ្រោះថ្នាក់​ឱ្យ​ក្រពះ​
​ឈរ​ផឹកទឹក​ធ្វើឱ្យ​ទឹក​ចុះ​ផ្ទាល់ ទៅដល់​ក្រពះ​យ៉ាង​លឿន និង​ខ្លាំង ។ ប្រការនេះ​អាច​បង្ក ឥទ្ធិពល​ឱ្យ​ប្រព័ន្ធ រំលាយ​អាហារ ដោយ​ធ្វើឱ្យ​ក្រពះ កន្ត្រាក់ បង្ក​ការឈឺ ។​
​ ​
•​របួស​បំពង់​អាហារ​, ឈឺទ្រូង​
​ពេល​អ្នក​ឈរ​ផឹកទឹក​, ទឹកនឹង ហូរ​ខ្លាំង និង​បង្កើត​សម្ពាធ​នៅ​ចំណុច ចន្លោះ​ចុង​បំពង់​អាហារ ធ្វើឱ្យ​សាច់ដុំ ត្រូវ​កន្ត្រាក់ ។ ស្ថានភាព​បង្ការ​ឈឺទ្រូង​, បំពង់​អាហារ ក៏​ងាយ​រលាក និង​ច្រាល អាស៊ីត​ក្រពះ ។​
​ ​
•​ឥទ្ធិពល​ដល់​តម្រងនោម​
​ឈរ​ផឹក​ទឹកនឹង​បណ្តាលឱ្យ​តម្រងនោម​ធ្វើ​សកម្មភាព​មិនបាន​ត្រឹមត្រូវ ។ ពពួក​កាកសំណល់ បន្ទាប់​ពីនេះ​ចូលទៅក្នុង​ប្លោកនោម និង​ច្របល់​ជាមួយ​ឈាម ធ្វើឱ្យ​តម្រងនោម ត្រូវរបួស ។ មិនតែប៉ុណ្ណោះ ប្រសិន​ស្ថាន ភាព​នេះ​អូសបន្លាយ អាច​នាំ​ដល់​ការ ខ្សោយតម្រងនោម ។​
​ ​
•​រលាក​សន្លាក់​
​គ្រោះថ្នាក់​ទូទៅ​ពេល​ផឹកទឹក ខុស​កាយវិការ គឺ​ធ្វើឱ្យ​រលាក​សន្លាក់ ។ ពេល​ឈរ​សរីរាង្គ តែងមាន​និ​ន្នាករ បំផ្លាញ​តុល្យភាព​សារជាតិ​រាវ​ផ្សេងៗ បង្ក​ការខ្វះ​ជាតិ​រាវ​ចាំបាច់​ក្នុង​សន្លាក់​, បង្ក​ឱ្យ​រលាក ៕ ប្រែ​សម្រួល​៖ រតនៈ​