ងូតទឹក​ជូន​ចាស់ៗ​ជិត​៧០០​នាក់​នៅ​សង្កាត់​ជើងឯក ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​

1337
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​រដ្ឋបាល​ខណ្ឌដង្កោ​រៀបចំ​ពិធី​ចែក​អំណោយ និង​ងូត​ឬ​ស្រង់ទឹក​ជូន​ចាស់ៗ​ជិត​៧០០​នាក់ ដើម្បី​កសាង​បុណ្យ​កុសល និង​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ដែល​នឹង​ចូលមក​ដល់​នា​ពលរដ្ឋ​ខាងមុខ ក្រោម​អធិបតីភាព លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ និង​លោក ម៉ៃ ម៉ុ​ន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ​ដែល​ពិធី​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ​។​
​ក្នុងឱកាស​នោះ​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ផ្តាំផ្ញើរ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​បានលើកឡើង​អំពី​ការយកចិត្តទុកដាក់រ​បស់​សម្តេច​ទាំង​ទ្វេរ ចំពោះ​ការលំបាក​របស់​បងប្អូន​នៅ​ទូទាំងប្រទេស ក៏ដូចជា​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ​យើង​។
​មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ​បានឱ្យដឹងថា​៖​អំណោយ​ដែល​លោក​អភិបាលខណ្ឌ​និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ចំនួន ៦៧៥​គ្រួសារ ក្នុង​សង្កាត់​ជើងឯក ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​, មី , ទឹកក្រូច និង សា​រ៉ុង​០១ ព្រមទាំង​ថវិកា ២​ម៉ឺន​រៀល​៕

#