ងើប​ពី​យប់​ទៅ​ទិញ​ម៉ាស់​ការពារ​វីរុស តែ​នៅ​តែ​យឺត​

407
ចែករម្លែក

​នៅ​ម៉ោង​៣​ជិត​ភ្លឺ គ្រួសារ​លោក​ទួន បាន​ជិះ​តាក់ស៊ី​ពី​សង្កាត់​លេខ​៨​ទៅកាន់​សង្កាត់​លេខ​១០​នៃ​ក្រុង​ហូ​ជី​មី​ញ ដើម្បី​ទិញ​ម៉ាស់​មុខ​អោយ​បាន​មុន​គេ​តែ​ពេល​ទៅ​​ដល់ ពួកគេ​ត្រូវ​តម្រង់​ជួរ​នៅ​ពីក្រោយ​មនុស្ស​មួយចំនួន​ទៀត ដែល​បាន​ទៅដល់​មុន​។​

​ហាង​លក់​ឱសថ​និង​គ្រឿង​បរិក្ខា​វេជ្ជសាស្ត្រ​នៅ​ក្រុង​ហូ​ជី​មី​ញ បានប្រកាសថា នៅ​ព្រឹក​ថ្ងៃអាទិត្យ​ខ្លួន​នឹង​លក់​ម៉ាស់​មុខ​វេជ្ជសាស្ត្រ​៣​ស្រទាប់​ចំនួន​១.០០០​ប្រអប់ និង​​ទឹក​អនាម័យ តែ​អតិ​ជន​ម្នាក់ៗ​អាច​ទិញ​បានតែ​២​ប្រអប់​និង​ទឹក​អនាម័យ​១​ដប​។​

​នៅពេល​ង្វៀន ធី​ម៉ា​យ អ្នក​រស់នៅ​សង្កាត់​ទី​១២​បាន​ទៅ​ដល់​នៅ​ម៉ោង​៥​ព្រឹក សន្តិសុខ​បាន​បិទទ្វារ​របង​ដោយ​ប្រាប់​ថា​មនុស្ស​រាប់រយ​នាក់​បាន​មក​ដល់​មុន​និង​​កំពុង​ឈរ​ក្នុង​របង​។​

​អតិថិជន​ម្នាក់ទៀត​ក៏​ដឹង​ដំណឹង​ថា​ហាង​នេះ​លក់​ម៉ា​ស់មុខ​នៅ​ម៉ោង​៧​កន្លះ​ព្រឹក តែ​ពេល​គាត់​បាន​ទៅ​ដល់​ហាង​នៅ​ម៉ោង​៤​កន្លះ​ព្រឹក វា​យឺត​ពេល​បាត់​ទៅ​ហើយ​​ដោយសារ​គេ​មក​មុន​ច្រើន​។​

​ត្រឹម​ម៉ោង​៨​ព្រឹក គឺ​ចាប់ផ្តើម​លក់​បានតែ​កន្លះ​ម៉ោង បុគ្គលិក​ហាង​ប្រកាសថា ម៉ាស់​លក់​អស់ហើយ​៕ដោយៈវាសនា

រាប់រយនាក់ងើបពីយប់រង់ចាំទិញម៉ាស់មុខនៅក្រុងហូជីមីញ