ងោក​មួយភាំង​ពេល​ដឹងខ្លួន​ឡាន​នៅក្រោម​ស្ពាន​

740

(​កំពង់ឆ្នាំង​) ៖ រថយន្ត​មួយគ្រឿង​បាន​បើក​ហួស​ផ្លូវ​ធ្លាក់​ទៅ​ត្រាំ​ទឹក​ក្រោម​ស្ពាន និង​បណ្តាល​ឲ្យ​មនុស្ស​៧​នាក់ ដែល​​ជិះ​នៅលើ​រថយន្ត​នោះ រងរបួស​ធ្ងន់​និង​ស្រាល​។ ហេតុការណ៍​នេះ បាន​កើ​ឡើង​កាលពី​វេលា​ម៉ោង ១១​និង​៤៥នាទី​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ស្ពាន​ខ្សា​ម ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។​

​ចំពោះ​មូលហេតុ នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​ប្រភព​អះអាងថា ដោយសារ​អ្នកបើកបរ​ងងុយដេក ហើយ​កល់​មួយភាំង ទើប​បណ្តាលអោយ​គ្រោះថ្នាក់​បែបនេះ​៕L ដោយ​៖ សន សក្តា​