ចក្រភពអង់គ្លេសបានបញ្ជាក់ថានឹងជួយដល់វិស័យដោះមីននៅកម្ពុជាបន្តទៀត

706
ចែករម្លែក
  • 6
    Shares

​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែ សីហានេះបានចំណាយពេលប្រមាណជា ១ ម៉ោង​ទទួល​ជួប​សវនាការ​ជាមួយលោក ម៉ាក ហ្វៀ​លដ៍ (Mark Field) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួងការបរទេសអង់ គ្លេស នៅ​វិមាន​សន្តិភាព​ទីស្តីការនាយករដ្ឋមន្ត្រី ។​ នៅក្នុងជំនួននេះមិនមានការពិភាក្សាទៅលើបញ្ហានយោបាយនិងការបោះឆ្នោតនៅកម្ពុជានោះ ទេ នេះបើយោង តាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែន។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​កំពុង​ទទួល​ជួប​សវនាការ​ជាមួយ លោក ម៉ាក ហ្វៀ​លដ៍ (Mark Field) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួងការបរទេស​អង់គ្លេស នា​ព្រឹក​ថ្ងៃទី​២២ខែ សីហានៅ​វិមាន​សន្តិភាព​ទីស្តីការ នាយករដ្ឋមន្ត្រី ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែn បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា៖លោកម៉ាក ហ្វៀ​លដ៍ បានគោរពជូនសម្តេចតេជោថានេះជាលើកទី១ហើយដែលលោកបានអញ្ជើញមកកាន់ប្រទេស កម្ពុជា ។ លោកបានសំដែងការរីករាយជាមួយនិង ទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរនិងជាមួយអាស៊ាន ។ ក្នុងន័យនេះលោកចង់បានទំនាក់ទំនងនេះឲ្យកាន់មានភាពរឹងមាំថែមទៀតរវាងប្រទេសទាំងពីរនិងជាមួយអា ស៊ាន។ លោក ម៉ាក ហ្វៀ​លដ៍ បានបន្តថាចក្រភពអង់គ្លេសនៅតែបន្តជួយកម្ពុជាហើយចង់ចូលរួមចំណែកជួយដល់ប្រទេ សកម្ពុជាពិសេសលើវិស័យសេដ្ឋកិច្ច លើទំនាក់ទំនងរវាងប្រជាជននិងប្រជាជន លើវិស័យប្រែប្រួលអាកាសធាតុលើវិស័យអប់រំនិងបច្ចេកវិជ្ជានិង វិទ្យាសាស្រ្តជាដើម ។លោក ម៉ាក ហ្វៀ​លដ៍ បន្តថាចក្រភពអង់គ្លេសនឹងជួយ កម្ពុជាលើវិស័យដោះមីនបន្តទៀត ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេសដែលបានជួយដល់កម្ពុជា នាពេលកន្លងមកតាម រយៈ វិស័យអប់រំដែលអង់គ្លេសមានគុណភាពខ្ពស់នៅក្នុងវិស័យនេះ។ សម្តេចតេជោក៏បានអរគុណចំពោះអង់គ្លេសដែលបានជួយកម្ពុជាលើវិស័យ ដោះមីនកន្លងមកហើយនៅតែបន្តជួយ។ពាក់ព័ន្ធបញ្ហានេះសម្តេចតេជោបានស្នើឲ្យលោក ម៉ាក ហ្វៀ​លដ៍ ពិនិត្យលទ្ធភាពជួយដល់មជ្ឈមណ្ឌល មីនអាស៊ានព្រោះមជ្ឈមណ្ឌល នេះមានទីតាំងនៅក្នុងប្រទេសកម្ពុជា​ ហើយក៏មានតួនាទីក្នុងការជួយបណ្តុះបណ្តាលនិងបង្រៀនប្រជាជននៅក្នុង យតំបន់អាស៊ាន មិនមែនសម្រាប់តែប្រទេសកម្ពុជានោះទេ ហើយការងារនេះក៏និងជួយបៅសសំអាតមីនក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ ។

​ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អង់គ្លេស​បាន​ឲ្យ​ដឹងថា អនុរដ្ឋមន្ដ្រី​ក្រសួងការបរទេស​អង់គ្លេស ​លោក Mark Field កាល ពី ថ្ងៃទី១៤ខែ សីហាបានចាប់ផ្ដើម​បំពេញ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​ចំនួន៦ នៅក្នុង​តំបន់​អាស៊ី​រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ ព្រុយ​ណេ ឡាវនិងប្រទេស​កម្ពុជា​។លោក Mark Field នឹងស្នាក់នៅកម្ពុជារយៈពេល ២(ថ្ងៃពីថ្ងៃទី ២២-២៣ ខែសីហា) ក្នុងការស្នាក់នៅកម្ពុជា​លោក ម៉ាក ហ្វៀ​លដ៍ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជានិងក្រុម​អង្គការ​ស៊ីវិល​រួមទាំង​អ្នកវិនិ យោគទុន​មួយចំនួន​ផងដែរ​ ៕BR

#