ចងក​នឹង​ច​ង្រឹ​ង​បង្អួច​ក្រោមផ្ទះ​ស្លាប់​ដោយមាន​ជំងឺ​ប្រចាំកាយ​

1608
ចែករម្លែក
សព​អត្តឃាត​ជន​ចងក​សម្លាប់ខ្លួន (​រូប​៖ គ្រញូង​)

(​បាត់ដំបង​) : បុរស​ម្នាក់​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ​(​លើសឈាម​) ព្យាបាល​មិនជា​បាន​យក​ខ្សែ​នីឡុង​ពណ៌​ខៀវ មក​ចងក​នឹង​ច​ង្រឹ​ង​បង្អួច​ក្រោមផ្ទះ​សម្លាប់ខ្លួន បណ្តាល​ឲ្យ​ស្លាប់ កាលពី​ម៉ោងជាង​៣​ទៀបភ្លឺ​ឈាន​
​ចូល​ថ្ងៃទី​៨ ខែសីហា​ឆ្នាំ​២០១៧​នៅ​ចំណុច​ព្រៃ​ម៉ុក​ស្ថិតក្នុង​ភូមិ​ស្នឹង​កើត​ឃុំ​ស្នឹង​ស្រុក​បាណន់​។

​លោក វើ​យ ចំរើន មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​បាណន់ បាន​ឲ្យ​ដឹងថា អត្តឃាត​ជន​មានឈ្មោះ ឆ​ង ចេ​ប ភេទ​ប្រុស​អាយុ​៧៣​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ចំណុច​ភូមិ ឃុំ​ខាងលើ​។​

​លោក​មេបញ្ជាការរង​ប៉េអឹម​ស្រុក បាន​បញ្ជាក់ថា មូលហេតុ​ដែល​នាំ​ឲ្យ​អត្តឃាត​ជន​ដាច់ចិត្ត​យក​ខ្សែ​នីឡុង​ពណ៌​ខៀវ មក​ចងក​នឹង​ចំរឹង​បង្អួច​ក្រោមផ្ទះ​សម្លាប់ខ្លួន ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​(​លើសឈាម​)​ព្យាបាល​មិនជា​។​

​បច្ចុប្បន្ន​សព​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​៕L ដោយ​: គ្រញូង​