ចង់បង្ហាញ​ការចាប់អារម្មណ៍​ពេក​បែរជា​ស្លាប់​ខ្លួនឯង​

307
ចែករម្លែក

បុរស​ម្នាក់​នៅ​រដ្ឋ​លូ​អ៊ី​ហ្ស៊ី​អេ​ណា (Louisiana) សហរដ្ឋ​អាម៉េរិក បាន​លង់ទឹក​ស្លាប់​យ៉ាង អាណោចអាធ័ម ខណៈពេល​កំពុង​ជ្រមុជ​ទឹក​ដើម្បី​សុំ​មិត្តស្រី​រៀបការ​អំឡុង​ដំណើរ កម្សាន្ត​វិស្សមកាល​នៅក្រៅ​ប្រទេស​។
​ ​
យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ស្តេ​វិ​ន វិ​ប​បឺ (Steven Weber Jr.) មកពី​ក្រុង​ប៊ែ​ថុ​ន រូ (Baton Rouge) បាន​បាត់​បង់ជីវិត​នៅ​សប្ដាហ៍​នេះ ខណៈពេល​គាត់​កំពុង​ជ្រមុជ​ទឹក​សុំ​មិត្តស្រី ខេ​ណេ​សា អ៊ែន​ថ​ញ (Kenesha Antoine) រៀបការ​អំឡុង​វិស្សមកាល​នៅ​ប្រទេស​តង់​សានី​។​
​ ​
កញ្ញា ខេ​ណេ​សា អ៊ែន​ថ​ញ ដែលជា​មេធាវី​មានការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ ការបាត់បង់​មិត្ត​ប្រុស​សំណព្វចិត្ត ដោយ​នាង​បាន​បង្ហោះ​សារ​រៀបរាប់​ត្អូញត្អែរ ដោយ​ក្ដី​អាឡោះអាល័យ​តាម​ទំព័រ​បណ្ដាញ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក របស់​នាង​កាល ពីថ្ងៃ​សុក្រ សប្ដាហ៍​នេះ​អមដោយ​រូបថត​អនុស្សាវរីយ៍​ជាច្រើន​សន្លឹក និង​វីដេអូ​ដែល មិត្ត​ប្រុស​សុំ​នាង​រៀបការ​៕ ប្រែ​សម្រួលៈ​ខុម​