ចង់បាន​បបូរមាត់​ព​ណ៌​ស៊ី​ជំ​ពូ​មែន​ទេ​?

391
ចែករម្លែក

នរណា​ដែល​មិន​ចង់បាន​បបូរមាត់​ទន់​រលោង​ពណ៌​ស៊ី​ជំ​ពូ​នោះ​? នារី​ភាគច្រើន​ជួប ប្រទះ​បញ្ហា​បបូរមាត់​ខ្មៅ​ស្ងួត​មិនគួរ​ឱ្យ​ទាក់ទាញ​ដែល​បណ្ដាលមកពី​មូលហេតុ​ផ្សេងៗ រួមទាំង​ការជក់បារី ពន្លឺព្រះអាទិត្យ កាហ្វេ​អ៊ី​ន​ជាដើម​។ ប៉ុន្តែ​ឈប់​បារម្ភ​ទៀត​ទៅ គ្មានអ្វី​ពិបាក​ឡើយ​! អ្នក​មិនចាំបាច់​ខ្ជះខ្ជាយ​ប្រាក់​ទិញ​ផលិតផល​ថ្លៃ​ទេ ក៏​ព្រោះ​រូបមន្ត បែប​ធម្មជាតិ​អាចជួយ​អ្នក​បាន​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​ងាយៗ​សម្រាប់ បបូរមាត់​ទន់​រលោង​ពណ៌​ស៊ី​ជំ​ពូ ៖

១. ទឹក​គ្រាប់​ទទឹម​
នោះ​ក៏​ព្រោះតែ​ទទឹម​មាន​ផ្ទុក​សារធាតុ punicalagins​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើ ប្រាស់​សំឡី​ជ្រលក់​ក្នុង​ទឹក​គ្រា​ប់ទ​ទឺ​ម​ដែល​កិន​ម៉ដ្ឋ រួច​លាប​ដុស​វា​លើ​បបូរមាត់​។ អនុវត្ត ជាប្រចាំ​រាល់ថ្ងៃ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​

២. ក្រូចឆ្មារ​និង​ស្ករស​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រោយ​ស្ករស​លើ​ក្រូចឆ្មារ​ម្ខាង រួច​យកមក​ដុស​ថ្នមៗ​លើ​បបូរ មាត់​សម្រាប់​រយៈពេល ២ នាទី​។ លាង​សម្អាត​កោសិកា​ងាប់ៗ​ចេញ​ដោយ​ប្រើ​ទឹក​ក្ដៅ ឧណ្ហៗ​។ អនុវត្ត​សារ​ឡើងវិញ​សម្រាប់​រយៈពេល​ពី ៥ ទៅ ៦ ថ្ងៃ​ហើយ​អ្នកនឹង​សម្គាល់ ឃើញ​បបូរមាត់​មាន​ភាព​ទន់​រលោង​មាន​ពណ៌​ស៊ី​ជំ​ពូ​ខុសពី​មុន​មិន​ខាន​។​

៣. គ្រាប់​ទទឹម​និង​គ្រី​ម​ទឹកដោះគោ​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​គ្រាប់​ទទឹម​ចំនួន​មួយ​ក្ដាប់ដៃ​ឱ្យ​ម៉ដ្ឋ​។ លាយ​គ្រាប់​ទទឹម ម៉ដ្ឋ​ជាមួយ​គ្រី​ម​ទឹកដោះគោ​ឱ្យក្លាយ​ជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​បបូរមាត់ និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​រូបមន្ត​នេះ​ជាប្រចាំ​សម្រាប់​រយៈពេល ១ ខែ ហើយ​អ្នកនឹង​សម្គាល់​ឃើញ​បបូរ មាត់​កាន់​តែមាន​ពណ៌​ស៊ី​ជំ​ពូ​ពេញ​ជាង​មុន​។​

៤. ស្ករស​និង​ទឹកឃ្មុំ​
ចូរ​លាយ​ស្ករស ១ ស្លាបព្រា​បាយ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ឱ្យ​សព្វ​ចូលគ្នា​។ បន្ទាប់មក​លាប​ម៉ាស្សា​ល្បាយ​លើ​បបូរមាត់​ថ្នមៗ​សម្រាប់​រយៈពេល ១ នាទី​ហើយ​ទុក ចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​៕ ដោយៈ health.com.kh

#