ចង់បាន​ប្រយោជន៍​ទាំងនេះ សាក​ញ៉ាំ​មើម​ការ៉ុត​រាល់ថ្ងៃ​ទៅ​

434
ចែករម្លែក

មើម​ការ៉ុត​អាចបង្កើត​បានជា​អាហារ​ស​ម្រន​ដ៏​អស្ចារ្យ​មួយ​បាន​។ អ្នក​អាច​ញ៉ាំ​វា​ទាំង​ឆៅ ឬ​ឆ្អិន​។ បើ​យើង​និយាយ​អំពី​រសជាតិ​របស់​វា​វិញ ក្រៅពី​ផ្អែម​ហើយ ក៏មាន​ភាព​ពេញនិយម​សម្រាប់​មនុស្ស​ភាគច្រើន​ដែរ​។ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត​នោះ​គឺថា អញ​នក​គួរតែ​ញ៉ាំ​វា​ដើម្បី​សុខភាព​។

​សុខភាព​ខួរក្បាល​

​សារធាតុ​ចម្រាញ​ចេញពី​ការ៉ុត​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ប្រយោជន៍​ក្នុងការ​គ្រប់គ្រង​បញ្ហា​មិនសូវមាន​ប​បញ្ញា និង​ផ្តល់​ការពង្រឹង​ដល់​ភាព​ចងចាំ​ទៀតផង​។ ការ​ញ៉ាំ​បន្លែ​ប្រភេទ​នេះ​ច្រើន​ក៏​ជួយផ្តល់​ភាព​ឆ្លាត​វៃ​ដល់​មនុស្ស​វ័យ​កណ្តាល​បានដែរ​។

​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Nutrition បាន​រកឃើញថា របប​អាហារ​ជា​ប្រភេទ​រុក្ខជាតិ​មាន​ទំនាក់​ទម​នឹង​សមត្ថភាព​ខាង​បញ្ហា​ច្រើន ជាពិសេស​មនុស្ស​វ័យ​ចំណាស់​តែម្តង​។

​ជំងឺ​បេះដូង​

​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​មាន​ពណ៌​លឿងចាស់​ច្រើន​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​រហូតដល់ ៣២​ភាគរយ​ឯណោះ​។

​ពង្រឹង​ដល់​សុខភាព​ភ្នែក​

​ការ៉ុត​អាចជួយ​ការពារ​បញ្ហា​មើលឃើញ​របស់​ភ្នែក​ដែល​បង្កឡើង​ដោយ​ការ​កង្វះ​វីតាមីន A បាន​។ រាងកាយ​នឹង​បំ​លែង​សារធាតុ Beta-carotene ទៅជា​វីតាមីន A ដែលមាន​សារៈសំខាន់​សម្រាប់​សុខភាព​ភ្នែក​តែម្តង​។ ​ការ៉ុត​អាច​បង្ការ​ជំងឺ​ខូច​ភ្នែក Macular Degeneration និង​ជំងឺភ្នែកឡើងបាយ​បាន​យ៉ាង​ល្អ​។

​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​

​ការ៉ុត​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​រលាយ ដែល​ភាគច្រើន​បានមកពី​សារធាតុ Pectin ហើយ​វា​អាចជា​ហេតុផល​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​អាចជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បាន​។ អ្នក​ដែល​ញ៉ាំ​ការ៉ុត​មួយ​មឺ​ម​ធម្មតា​រាល់ថ្ងៃ​រយៈពេល ៣​សប្តាហ៍ អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ពួកគេ​បាន​យ៉ាង​អស្ចារ្យ​។

​ការពារ​ថ្លើម​

​សារធាតុ​ចម្រាញ​ចេញពី​មឺ​ម​ការ៉ុត​ប្រហែលជា​ជួយ​ការពារ​ថ្លើម​ពី​ឥទ្ធិពល​ជាតិពុល​ដែល​បានមកពី​មជ្ឈដ្ឋាន​ជុំវិញខ្លួន​។

​សុខភាព​មាត់​ធ្មេញ​

​ការ៉ុត​អាចជួយ​សម្អាត​ធ្មេញ​តាមរយៈ​ការបង្កើន​ការផលិត​ទឹកមាត់​។ ការ​ញ៉ាំ​ការ៉ុត​នៅពេល​ញ៉ាំ​អាហារ​រួច​ក៏​ប្រហែលជា​ជួយ​ប​ង្ថ​យ​អាកា​រៈ​ធ្មេញ​ពុក​បានដែរ​។

​បង្ការ​ជំងឺ​ទឹកនោមផ្អែម​

​មឺ​ម​ការ៉ុត​មាន​សារធាតុ Beta-carotene ដែលជា​អង់​ទី​អុកស៊ីដ​ង់​មួយ​ប្រភេទ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​បាន​។ ការសិក្សា​បានបញ្ជាក់​ទៀតថា អ្នក​ដែលមាន​ចំនួន​សារធាតុ​មួយ​នេះ​ក្នុង​ឈាម​ច្រើន​គឺអាច​អាំង​ស៊ុយ​លីន​ធ្វើការ​កាន់តែ​ល្អ​ជាង​អ្នក​ដែល​មិនសូវមាន​។

​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​

​ការ៉ុត​មាន​សារធាតុ Bioflavonoids និង Alphacarotene ដែលមាន​ទំនាក់ទំនង​នឹង​ការកាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក ជាពិសេស​មហារីក​សួត​តែម្តង​។ ចូរ​ចាំ​ថា អ្នក​គួរតែ​ជ្រើសរើស​អាហារ​បំប៉ន Carotenoids ចៀស​ជាង Beta-carotene ព្រោះ​វា​អាច​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​ជក់បារី​។

​សុខភាព​ស្បែក​

​មឺ​ម​ការ៉ុត​ពោរពេញ​ទៅដោយ​សារធាតុ Beta-carotene​។ រាងកាយ​នឹង​បំ​លែង​សារធាតុ​មួយ​នេះ​ទៅជា​វីតាមីន A ដែល​អាចជួយ​បង្ការ​ការខូចខាត​រប​ស់​កោសិកា និង​ការ​ចាស់​មុន​អាយុ​បាន​។ វា​ក៏​ជួយ​ការពារ​ស្បែក​ពី​ការខូចខាត​ដោយ​ពន្លឺព្រះអាទិត្យ​ដែរ​៕ ដោយៈ health.com.kh