ចង់បាន​ស្បែក​ស្អាត ចូរ​ឧស្សាហ៍​ញ៊ាំ​ផ្លែឈើ​ទាំងនេះ​

193
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ទទួលទាន​បន្លែ​ផ្លែឈើ គឺ​ដើរតួ​យ៉ាង សំខាន់ សម្រាប់​សុខភាព​រាងកាយ​ល្អប្រសើរ​។​ទោះជា​យ៉ាងណា​អ្នក​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា បន្លែ​ផ្លែឈើ​ក៏​ជះឥទ្ធិពល​លើ​ស្បែក​គួរឱ្យកត់សម្គាល់​។

១. ក្រូច​
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ក្រូច​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​។ ក្រៅពី ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ហើយ​នោះ វីតាមីន C ក៏​ចាំបាច់​សម្រាប់​ដំណើរការ នៃ​ការ​សំយោគ​កូ​ឡា​ជែ​ន​សំខាន់​ចំពោះ​សុខភាព​ស្បែក​ផងដែរ​។ កូ​ឡា​ជែ​ន​ជា​ប្រូតេអ៊ីន មួយ​ប្រភេទ​ដែល​ធ្វើឱ្យ​ស្បែក​តឹង​ណែន​និង​គ្មាន​ភាព​ជ្រីវជ្រួញ​។​

២. ក្រូចឆ្មារ​
​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C! ហើយ​ដូច​បានលើកឡើង​ក្នុង​ចំណុច​ខាងលើ​វីតាមីន C ចាំបាច់​សម្រាប់​រក្សាសុខ​ភាព​ស្បែក​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ទឹកក្រូច​ឆ្មារ ឬ​ក្រូចឆ្មារ​ក្នុង​របប អាហារ​ប្រចាំថ្ងៃ​។​

៣. ល្ហុង​
ល្ហុង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​វីតាមីន A ដែល​សុទ្ធតែ​ល្អ​សម្រាប់​រក្សា​សុខភាព ស្បែក​។ ការទទួល​ទាន​ល្ហុង​ជាប្រចាំ​អាចជួយ​បង្កើន​កម្រិត​កូ​ឡា​ជែ​ន​របស់​ស្បែក​គួរឱ្យ កត់សម្គាល់​។​

៤. ផ្លែ​បឺ​រ​
មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​រក្សា​ជាតិ​សំណើម​នៃ ស្បែក​បាន​យ៉ាង​ប្រសើរ ខណៈដែល​ស្នាម​ជ្រីវជ្រួញ​ងាយ​នឹង​លេចឡើង​ចំពោះ​ស្បែក​ស្ងួត​។ លើសពីនេះទៅទៀត ជាតិ​ខ្លាញ់ monounsaturated ក៏​ជួយ​អោយ​រាងកាយ​អាច​ស្រូប សារធាតុចិញ្ចឹម និង​វីតាមីន​ផ្សេងៗ​ដែល​ស្បែក​ត្រូវការ​បាន​ពេញលេញ​ផងដែរ​។​

៥. ស្វាយ​
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C និង​វីតាមីន A​។ ការទទួល​ទាន​ស្វាយ​អាចជួយ​ទប់ស្កាត់​បញ្ហា ស្បែក​សឹង​គ្រប់​ប្រភេទ​។​

៦. ផ្លែ​ចេក​
មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ចាំបាច់​ក្នុងការ​រក្សា​តុល្យភាព​នៃ​ជាតិ​សំណើម​របស់​ស្បែក​។ ករណីខ្លះ គឺ​ស្បែក​ស្ងួត​បណ្ដាលមកពី​កង្វះ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ដូច្នេះ​ព្យាយាម រួមបញ្ចូល​ផ្លែ​ចេក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​៕ ដោយៈ health.com.kh