ចង់ឱ្យ​ឆាប់​មានគភ៌​ស្ត្រី​ត្រូវ​គេង​ក្នុង​បន្ទប់​ងងឹត​៨​ម៉ោង​ក្នុង​មួយថ្ងៃ​

209

​ការ​អត់ងងុយ​ដល់​យប់​ជ្រៅ និងពន្លឺ​សិប្បនិម្មិត​ពេល​គេង​អាចធ្វើឱ្យ​ខូច លទ្ធភាព​បង្កើតកូន​របស់​ស្ត្រី នេះ​បើតាម ការស្រាវជ្រាវ​ថ្មី​មួយ​បាន​ព្រមាន ។​
​ ​
​ការស្រាវជ្រាវ​បង្ហាញថា ស្រមោល​ងងឹត​ដើរតួនាទី​សំខាន់​មួយ ក្នុងឱកាស​បង្ក​កំណើត​របស់​ស្ត្រី ។ រឿង នេះ គឺ​ដោយសារ​អ័រម៉ូន Melatonin ដែលជា​សារធាតុ​អាចជួយ​ការពារ​ពង​របស់​ស្ត្រី​ត្រូវបាន​ផលិត ក្នុង​ស្រមោល ងងឹត ។ អ្នកស្រាវជ្រាវ រូ​សែ​ល រី​ធ័​រ (Russel Reiter) នៅ​សកល​វិទ្យាល័យ​តិច​សាស សហរដ្ឋអាមេរិក បាន ឱ្យដឹងថា ពេល​អ្នកបើក​ភ្លើង​នៅពេល​យប់ នឹងធ្វើ ឱ្យ​ថយចុះ​ការផលិត Melatonin ។ ដូច្នេះ ស្ត្រី​ចង់​មានគភ៌​គួរ​លៃ​ពេល​គេង ៨ ម៉ោង ក្នុង​ស្រមោល​ងងឹត ។​
​ ​
​ហើយ​ដើម្បី​សរីរាង្គ​ផលិត​បាន បរិមាណ Melatonin អតិបរមា​ចូរ ធានា​ពុំមាន​ពន្លឺ​ខាងក្រៅ​ចាំង​ចូល​បន្ទប់​, មិនតែប៉ុណ្ណោះ ពន្លឺ​ពី​កន្លែង​ចុច ទូរទស្សន៍​, សាក​ទូរស័ព្ទ និង​ឧបករណ៍ អេឡិចត្រូនិក​ផ្សេងៗ ក៏​មិនត្រូវ​ឱ្យមាន សកម្មភាព ។​
​ ​
​ប្រសិន​មាន​ចង្កៀង​បំភ្លឺ​ពេល គេង​ចូរ​ជ្រើស​យក​ប្រភេទ​មាន​ភ្លើង ពណ៌​ក្រហម ឬ លឿង ពុំមែន​ពណ៌​ស ឬ​ពណ៌​ខៀវ ព្រោះ​វា​អាច​រំខាន​ដល់ នាឡិកា​ជីវសាស្ត្រ​របស់​សរីរាង្គ ៕ ប្រែ​សម្រួល រតនៈ​