ចង់ឱ្យ​បេះដូង​កូន​ក្នុង​ផ្ទៃ​មាន​សុខ​ភាពល្អ​ម្តាយ​គួរតែមាន​របប​អាហារ​

548

យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង អំពី​សារសំខាន់​នៃ​អាហារ​មាន​ជីវជាតិ ក្នុងពេល​មាន​ផ្ទៃពោះ ។ នៅពេល​របប អាហារ​របស់​ម្តាយ គឺជា​ប្រភព​ជីវជាតិ តែមួយគត់​សម្រាប់​ទារក​នោះ​ការ​ញ៉ាំ អាហារ​បាន​ត្រឹមត្រូវ​នឹង​ប្រាកដថា កូនមាន​សុខ​ភាពល្អ​ដែរ ។​
​ ​
​របប​អាហារ​សម្រាប់​ម្តាយ ដែល​ផ្តល់​សុខភាព​ល្អ​ហើយ ទំនងជា​មិនសូវ​ធ្វើឱ្យ​កូន​កើតមក​មាន ជំងឺ​បេះដូង ខូច​ទ្រង់ទ្រាយ​ពី​កំណើត (Congenital Heart Defects) ឡើយ ។ សម្រាប់ ស្ត្រី​ដែល​ស្ថិតក្នុង​របប​អាហារ​មាន គុណភាព​ល្អ ២៥​ភាគរយ គឺមាន​ការថយចុះ​នឹង​ការកើត​កូន មក​មាន​ជំងឺ បេះដូង​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​ទៀប ជាង​ស្ត្រី​ដែល​ញ៉ាំ​អាហារ​មានគុណ​ភាព ល្អ តិចជាង​២៥​ភាគរយ ។ គេ​បាន រកឃើញថា របប​អាហារ​ដែល​ផ្តល់ សុខភាព​ល្អ​មាន​ជាប់ ទាក់ទង​នឹង​ការ ថយចុះ​ជំងឺ​បេះដូង​ពី​កំណើត Tetralogy of Fallot រហូតដល់​៣៧ ភាគរយ ។ ជំងឺ នេះ គឺជា​ភាពមិនធម្មតា​ដ៏​ស្មុគស្មាញ​មួយ ដែលនាំឱ្យ​កង្វះ​អុកស៊ីសែន​ខ្លាំង​ក្នុង ឈាម ។ របប​អាហារ​មាន​ជីវជាតិ ក៏ អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង ប្រហោង​ផងដែរ ។​
​ ​
​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ខូច​ទ្រង់ទ្រាយ​ពី​កំណើត លើ​ទារក​ទើប នឹង​កើត​បាន ។ មែនហើយ ខាងក្រោម នេះ គឺជា​គន្លឹះ​មួយចំនួន​សម្រាប់​របប អាហារ​ផ្តល់​សុខភាព​ក្នុងពេល​មាន ផ្ទៃពោះ​៖
​ ​
•- ចូរ​ញ៉ាំ​អាហារ​គ្រប់​ប្រភេទ ពេញ​មួយថ្ងៃ​
– •​ចូរ​ញ៉ាំ​ផ្លែឈើ​យ៉ាងហោច ណាស់​ពីរ​ទៅ​បួន​ពេល​ក្នុង​មួយថ្ងៃ ជា​រៀងរាល់ថ្ងៃ​
– •​ចូរ​ញ៉ាំ​បន្លែ​ចាប់ពី​បួន​ពេល ឡើង​ទៅជា​រៀងរាល់ថ្ងៃ​
– •​របប​អាហារ​គួរតែមាន​ជាតិ សរសៃ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ដូចជា សាច់​បក្សី ត្រី និង​ស៊ុត​
– •​ចូរ​ញ៉ាំ​សាច់​ដែល​គ្មាន​ខ្លាញ់ និង​សាច់​បក្សី​
– •​សម្រាប់​អ្នក​ញ៉ាំ​អាហារ​បួស វិញ ចូរ​ជ្រើសរើស​គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ធ្វើ​ពី សណ្តែកសៀង ព្រោះ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ប្រូតេអ៊ីន​
– •​ចូរ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ពី ប្រាំមួយ​ទៅ​១១​ពេល ជាប្រចាំ​ថ្ងៃ​
– •​សម្រាប់​ផលិតផល​ធ្វើ​ពី ទឹកដោះគោ​វិញ គួរតែមាន​យ៉ាងហោច ណាស់​បួន​ពេល​ក្នុង​មួយថ្ងៃ​ដែរ​
– •​ចូរ​តម​អាហារ​ណា​ដែល​មិនមាន​កាឡូរី​
– •​ចូរ​ញ៉ាំ​អាហារសម្រន់​ណា ដែលមាន​ជីវជាតិ​ត្រឹមត្រូវ ៕ ដោយ​៖ ដោយ​៖ health.com.kh​