ចង់ឱ្យ​អាយុ​វែង​មិន​ឈឺ​ច្រើន​វិធី​នេះ​ជួយ​អ្នក​បាន​

478
ចែករម្លែក
  • 4
    Shares

អត្ថបទ​ខាងក្រោម​នេះ នឹង បង្ហាញ​អ្នក​ពី​វិធី​ដែល​ធ្វើឱ្យ​អ្នក​អាច មាន​អាយុ​វែង​មិន​ងាយ​ឈឺ​ឡើយ ។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
អ្នក​គួរតែ​ហាត់ប្រាណ​ឱ្យបាន ទៀងទាត់ ព្រោះ​ការធ្វើ​ចលនា​អាចជួយ​ធ្វើឱ្យ​សុខភាព​អ្នក​រឹងមាំ ខ្លាំងណាស់ ។ ជា​ហេតុដែល​ធ្វើឱ្យ​អ្នក មិនសូវ​កើត​ជំងឺ​នានា​ឡើយ​។ ដូចនេះ ទោះបីជា​អ្នក មិនមាន​ពេល​ទៅ​ហាត់ប្រាណ ក៏​អ្នក​គួរតែ​ធ្វើ​ការងារ​ផ្ទះ​ដែរ ដើម្បី​អាច​បញ្ចោ​ញ ចលនា និង​បែកញើស នោះ​ជំងឺ​ទាំងឡាយ​នឹងមិន មករក​អ្នក​ឡើយ ។​
​ ​
អ្នក​គួរតែ​ប្រកាន់​ឱ្យ​ខ្ជាប់​នូវ ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​ដែល​ល្អៗ​របស់ អ្នក ដោយ​គួរតែ​ពិសា អាហារ​ឱ្យ បាន​ទៀងពេល និង​សម្បូរ​ទៅដោយ សារធាតុចិញ្ចឹម ។ ជាពិសេស អ្នក​គួរ តែ​ចូល​គេង​ពី​ព្រលប់ ហើយ​ក្រោក​ពី ព្រលឹម​ទើប​អាច​ការពារ​សុខភាព អ្នក​បានល្អ ។​
​ ​
ក្រោយ​ពេលដែល​អ្នក​ក្រោក ឡើង​ក្នុង​ពេលព្រឹក​អ្នក​អាច​ញ៉ាំ​ទឹក ចំនួន​មួយ​កែវ​បាន ព្រោះ​អាចជួយ ជំរុញ​ឱ្យ​ក្រពះ និង​ពោះវៀន​អ្នក ដំណើរ​ការល្អ​ថែមទាំង​ជួយ​អ្នក​មិនឱ្យ​ប្រឈមមុខ​នឹង ជំងឺ​ទល់លាមក ទៀតផង ។​
​ ​
អ្នក​គួរតែ​រក្សា​អារម្មណ៍​ឱ្យ ស្ងប់ និង​ចិត្តស្ងប់ ទើប​អាចធ្វើឱ្យ​សុខភាព​អ្នក​ល្អ មិនសូវ​កើត ជំងឺ​ឡើយ ព្រោះ​ផ្លូវចិត្ត​អ្នក​តែង​ស្ថិតក្នុង​សភាព​ប្រក្រតី ដោយ​ធ្វើឱ្យ​សុខភាព​អ្នក​ក៏​អាច​ល្អ​តាម នោះដែរ ។​
​ ​
អ្នក​គួរតែ​ពិភាក្សាគ្នា​ឱ្យបាន ច្រើន ព្រោះ​នៅពេលដែល​អ្នក​ផ្លាស់ ប្តូរ​គំនិត​គ្នាច្រើន​នឹងធ្វើ​ឱ្យ​អ្នកមាន អារម្មណ៍ល្អ ។ ដូចនេះ អ្នក​គួរតែ អនុវត្តន៍​តាម​វិធី​ទាំងនេះ ដើម្បី​អាច ការពារ​សុខភាព​អ្នក​បានល្អ និង​មាន​អាយុ​វែង ៕ ដោយ​: health.com.kh​