របៀបរស់នៅរបស់មនុស្ស យើងដើរតួនាទីសំខាន់ណាស់ក្នុងការ កំណត់លើសុខភាពបេះដូង ។ ហើយវា ក៏មិនដែលនិយាយថា ធ្វើលឿនពេក ឬ ក្រចាប់ផ្តើមការពារបេះដូងអ្នកដែរ។យក ល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
ចូរសម្របខ្លួនទៅនឹងទម្លាប់ ញ៉ាំអាហារផ្តល់សុខភាព ជាពិសេស អាហារដែលមានជាតិប្រៃទាប និងខ្លាញ់ ប្រភេទ Saturated Fat ទាប ។ ចូរញ៉ាំ គ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ និងត្រី ។
ចូរជ្រើសរើសសាច់គ្មានខ្លាញ់ និងផលិតផលធ្វើពីទឹកដោះគោមាន ជាតិខ្លាញ់ទាប ហាត់ប្រាណ ទៀងទាត់ ដោយយ៉ាងហោចណាស់១៥០នាទី ក្នុងមួយសប្តាហ៍សម្រាប់កីឡាបែបអ៊ែរ៉ូបិក កម្រិតមធ្យមទៅខ្លាំងក្លា យ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ គួរតែហាត់ប្រាណបែប ពង្រឹងដល់សាច់ដុំ រាងកាយចូរប្រាកដថា កូនអ្នកមានពេលវេលាតិចតួចបំផុតក្នុងមួយម៉ោង ក្នុងការហាត់ប្រាណក្នុងមួយថ្ងៃដែរ ចូរសិក្សា អំពីអាការព្រមាននៃជំងឺគាំងបេះដូង ឬដាច់សរសៃ ឈាមខួរក្បាលដូចជា ឈឺទ្រូង ឬមានអារម្មណ៍ថា តឹងៗ ពិបាក ដកដង្ហើម មានសម្ពាធ វិលមុខ ឬ ខ្សោយៗនៅមួយចំហៀងខ្លួន ៕ ដោយ: health.com.kh