ចង់​កុំ​ឲ្យ​ស្រវឹង ចូរ​បរិភោគ​អាហារ ៣​នេះ មុនពេល​ទទួលទាន​ស្រា និង​ស្រា​បៀរ​

684
ចែករម្លែក

ការបរិភោគ​ហ្វ្រូ​ម៉ា ទឹកដោះគោ​ស្រស់ និង​នំប៉័ង មាន​ប្រសិទ្ធភាព​ក្នុងការ​បញ្ចៀស​ការ​ស្រវឹង ពេល​ទទួលទាន​ស្រា ។​

​ហ្វ្រូ​ម៉ា
​ពួក​អ្នកជំនាញការ​ខាង​ជីវជាតិ​បាន​ឲ្យ​ដឹងថា មាន​អាហារ​ជាច្រើន អាច​បរិភោគ​មុនពេល​ទទួលទាន​ស្រា ដើម្បី​ប្រឆាំង​ការ​ស្រវឹង ប៉ុន្តែ ហ្វ្រូ​ម៉ា​មាន​ប្រសិទ្ធ​ភាពល្អ​ជាងគេ​ទាំងអស់ ។ ហ្វ្រូ​ម៉ា​ផ្ទុក​បរិមាណ​កាល់ស្យូម​ខ្ពស់ជាង​ច្រើនដង​លើស​ទឹកដោះគោ​, ក្រៅពីនេះ​នៅមាន​ប្រូតេអ៊ីន​, វីតាមីន D ជួយ​សរីរាង្គ​ស្រូបយក​កាល់ស្យូម​, រួមជាមួយ​អាស៊ីត​ហ្វូ​លិ​ក​, ស​ង្ក័​សី​, ហ្វូ​ស​ហ្វ័​រ និង​វីតាមីន A, B2, B12 និង K2 ។​

​ការបរិភោគ​ហ្វ្រូ​ម៉ា ជួយ​ស្រូប​អស់​ជាតិ​អាល់កុល ចូលក្នុង​សរីរាង្គ អ្នក​នឹងមិន​ស្រវឹង ទោះបី​ទទួលទាន​ស្រា ឫ ស្រា​បៀរ​ច្រើន ។​

​ទឹកដោះគោ​ស្រស់​
ក៏ដូចជា​ហ្វ្រូ​ម៉ា ទឹកោះ​គោ ផ្ទុក​ជាតិ​ខ្លាញ់ បង្កើតជា​ស្រទាប់​មួយ​ការពារ​ក្រពះ​ជួយ​ទប់ ស្កាត់​ការ​បំប្លែង acetaldehyde ដែល​ជ​សារជាតិ​ពុល​មួយ​មាន​ក្នុង​សមាសធាតុ​របស់ អាល់កុល​, ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​បង្ក​ការ​ស្រវឹង ។ ទឹកដោះគោ ក៏​ទប់ស្កាត់​ការ​ស្រូបយក​ស្រា​ចូលក្នុង​ឈាម​, ការពារ និង​បន្ថយ​កម្រិត​រំញោច​រប​ស់​ស្រា ចំពោះ​ក្រពះ ។​

​នំប៉័ង​
នំប៉័ង​ផ្ទុក​បរិ​មាណកា​បោ​ន​យ៉ាងច្រើន មាន​ប្រសិទ្ធភាព​ដូចជា​ប្រដាប់​ច្រោះ​មួយ ក្នុង​សរីរាង្គ ជួយ​ស្រូបយក​អស់​ជាតិ​អាល់កុល​, ទប់ស្កាត់​ប្រសិទ្ធភាព​ស្ថានភាព ស្រវឹងស្រា ៕ ប្រែ​សម្រួលៈ រតនៈ​