សុខភាពរបស់តម្រងនោម គឺជាប់ទាក់ទងគ្នានឹងសុខភាពបេះដូង ដោយផ្ទាល់ ហើយសុខភាព បេះដូង ក៏ជាប់ទាក់ទងនឹងសុខភាពតម្រងនោមដែរ ។ ខណៈពេលដែលបេះដូងច្របាច់ ឈាមទៅ ចិញ្ចឹមសព្វរាងកាយ តម្រង នោមមាននាទីលាងសម្អាតឈាមនោះ។ វាក៏ជួយបញ្ចោញចោល នូវកាកសំណល់ជំនួយដល់ការរក្សាសម្ពាធឈាម និង ប្រាកដថា ឈាមមានចំនួនជីវជាតិត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមរាងកាយ ។
ជំងឺតម្រងនោមមានន័យថា តម្រងនោមត្រូវបានខូចខាត ។ បើយោងទៅតាមមជ្ឈមណ្ឌល គ្រប់គ្រង និងបង្ការជំងឺ (CDC) បានឱ្យដឹងថា បញ្ហាវេជ្ជសាស្ត្រធ្ងន់ធ្ងរមួយនេះ កើតឡើងលើស ច្រើនជាងមនុស្សម្នាក់ក្នុង ចំណោមមនុស្សពេញវ័យប្រាំពីរនាក់ ក្នុងសហរដ្ឋអាមេរិកទៅទៀត ។ រឿងនេះនឹងដាក់សម្ពាធបន្ថែមទៅលើ បេះដូង ។ CDC បានណែនាំនូវរបៀបក្នុងការកាត់បន្ថយ ការប្រឈមមុខមួយ នេះដូចខាងក្រោម៖
– ចូរថែរក្សាសម្ពាធឈាមឱ្យ នៅកម្រិតសុខភាពល្អ
– ចូរញ៉ាំអហារាផ្តល់សុខភាព ចៀសវាងជាតិខ្លាញ់ Saturated Fat ជាតិប្រៃ និងផ្អែម ។ – ចូរព្យាយាមញ៉ាំ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ឱ្យបាន ច្រើនវិញ
– កុំជក់បារី
– ហាត់ប្រាណជាទៀងទាត់ ៕ ដោយ: health.com.kh