ចង់​ឆាប់​ជា​ពី​ជំងឺ​រលាក​សន្លាក់ គួរតែ​ចៀសវាង​អាហារ​ទាំងនេះ​

1152
ចែករម្លែក

​ការ​រលាក​សន្លាក់ គឺជា មូលហេតុ​លេខ​មួយ​នាំឱ្យមាន​ពិការ ភាព ។ យ៉ាងណាមិញ​អ្វី​ដែលជា ដំណឹង​ល្អ​នោះ គឺថា យើង​អាច​ព្យាបាល មូលហេតុ​នៃ​ជំងឺ​រលាក​សន្លាក់​បាន​តា​មរយៈ​ការផ្តោត សំខាន់​ទៅលើ​ជម្រើស នៃ​ការរស់នៅ ជាពិសេស​ការ​ជ្រើស រើស​អាហារ​ទទួលទាន​ប្រចាំថ្ងៃ​តែម្តង​។​
​ ​
​ខាងក្រោម​នេះ គឺជា​អាហារ មួយចំនួន​ដែល​ត្រូវបាន​គេ​រកឃើញថា ធ្វើឱ្យ​អាកា​រៈ​ជំងឺ​រលាក សន្លាក់​កាន់តែ ធ្ងន់ធ្ងរ​ទៅៗ ហើយក៏​ជា​អ្វីដែល​អ្នកជំងឺ​គ្រប់រូប​គួរតែ​ចៀសវាង​ផងដែរ​៖
​ ​
– •​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
– •​សណ្តែកសៀង​
– ពោត​
– •​ស៊ុត​
– សណ្តែកដី​
– •​ស្ករ​
– •​គ្រឿង​ស្រវឹង​
– •​ប៉េងប៉ោះ​
– ដំឡូងបារាំង​
– •​ត្រប់វែង​
– •​ម្រេច​
​ ​
​ដំបូង​ឡើយ​អ្នក​គួរតែ​លុប បំបាត់​អាហារ​ទាំងអស់នេះ​សិន ហើយ​ចាំ​យក​មួ​យមក​ទទួលទាន វិញ​បាន​ម្តង ជា​រៀងរាល់​បី​ថ្ងៃ ខណៈពេល​តាមដាន អាកា​រៈ​ខ្លួនឯង​ផង ។ អ្នក​ប្រហែលជា យល់ថា ស៊ុត និង​ពោត ទំនងជា​មិនអាច រំខាន​អ្វី​អ្នក​ច្រើន​ឡើយ​ឬ​ធ្វើឱ្យ​អាកា​រៈ កាន់តែ​ធ្ងន់ធ្ងរ​ទេ ។ អ្វី​ដែលជា​មធ្យោបាយ​ល្អ​នោះ គឺ​ស្វែងយល់​អំពី​ការឆ្លើយ តប​របស់​រាងកាយ​សិន​ទៅ ៕ ​ដោយ​៖ www.health.com. kh