ចង់​ឆាប់​មានកូន ស្រីៗ​គួរតែ​បង្កើន​ការ​ញ៉ាំ​អាហារ​ទាំងអស់នេះ​

434

​តើ​អ្នក​ធ្លាប់​ព្យាយាម​យក​កូន ហើយ​មិនបាន​សម្រេច​ដែរ​ទេ​? ការ​ញ៉ាំ អាហារ​សម្បូរ​ជីវជាតិ​អាចជួយ​អ្នក​បាន ជាពិសេស​ប្រព័ន្ធ​ប្រដាប់បន្តពូជ​ឱ្យ​កាន់ តែមាន​សុខភាព​ល្អ ។ ខាងក្រោម​នេះ គឺជា​អាហារ​មួយចំនួន ដែល​ពោរពេញ ទៅដោយ​ជាតិ​រ៉ែ និង​វីតាមីន​សំខាន់ៗ ដែល​ត្រូវបាន​គេ​រកឃើញថា ជួយ​បង្កើន​សុខភាព មេជី​វិត​ញី និង​ឱកាស​នៃ ការ​មាន​ផ្ទៃពោះ​ផងដែ​រៈ​

•​សណ្តែកៈ សម្បូរ​ជាតិ​ដែក ដែល​អាច​បង្កើន​សុខភាព​មេជី​វិត​ញី កាន់តែ​ល្អ​
•​ផ្លែ​ចេកៈ មាន​វីតាមីន B6 ដែល​អាចជួយ​ពង្រឹង​ដល់​សុខភាព​ភ្នាស នៅ​កម្រាល​ស្បូន និង​បន្ថយ​ឱកាស​នៃ ការ​រលូត​កូន​ផង​
•​ស៊ុ​តៈ មាន​ប្រូតេអ៊ីន​ខ្ពស់ សម្រាប់​ជំរុញ ដល់​ឱកាស​នៃ​ការ​មាន ផ្ទៃពោះ ព្រមទាំង​មាន​វីតាមីន D សម្រាប់​រក្សា​ការ​មក​រដូវ​ឱ្យ​ទៀងទាត់​
•​ត្រីៈ ​ត្រី​ប្រភេទ​សាល​ម៉ុង ធូ​ណា និង​សា​ឌី​ន​មាន​ប្រយោជន៍​ច្រើនណាស់​សម្រាប់​ស្ត្រី​ដែល​កំពុងតែ​ព្យាយាម មាន​ផ្ទៃពោះ​
•​ផ្លែ​ប័​រៈ ផ្លែឈើ​មួយ​នេះ​ជួយ ពង្រឹង​ដល់​ភាពទៀងទាត់​របស់​វដ្ត​រដូវ ហើយ​វីតាមីន D របស់​វា​នឹង​ជួយ​ឱ្យ ឆាប់​មានឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ថែមទៀត ៕ ដោយៈ www.health.com.kh