ចង់​ទាញ​បឹង​ពារាំង​អោយទៅជា​គោលដៅ​ទេសចរណ៍​ថ្មី បន្ទាប់ពី​អភិរក្ស​បានជា​ផលិតផល​ថ្មី​ជាច្រើន​

1502
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ ​តាមពិត​នឹង​ពារ​ង​គឺជា​សហគម​អភិរក្ស​ជីវចម្រុះ ការពារ​មេ​ពូជ​ត្រី​ពង កូន ការពារ​ព្រៃ​លិច​ទឹក ដែល​ធ្វើអោយ​តំបន់​បឹង​មាន​ទំហំ​ព្រៃ​លិច​ទឹក​ជាង៣០០០​ហិកតា​ក្លាយទៅជា​ដែក​ឆក់​អូសទាញ​បាន​ប្រភេទ​សត្វ​ស្លាប​ទឹក​១៧៦​ប្រភេទ ​មករក​ចំណី​ស៊ី​នៅទីនេះ​។​ វា​បង្កើតបានជា​ជុំរំ​បក្សី​ចម្រុះ​ពូជ ចម្រុះ​ពណ៌​ លេ​ចេញ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​គួរឲ្យ​ទាក់ទាញ​ភ្នែក​ទេសចរ​ចង់អោយ​ទស្សនា​។​

លោក ​សុខ សំណាង ប្រធាន​ផ្នែក​ទេសចរណ៍​នៃ​សហគមន៍​ទេសចរណ៍​បឹង​ពារាំង​បានឲ្យរ​ស្នី​កម្ពុជា​ដឹងថា​សហគមន៍​យើង​ទាំងមូល​ចង់ឲ្យ​ទេសចរ​ទាំងអស់​ចូលមក​កំសាន្ត​នៅទីនេះ ។ ​យើង​ចង់​បានឲ្យ​តំបន់​បឹង​ពារាំង​ទាំងមូល​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយ ក្រោយពី​ទេសចរ​ទាំងអស់​បាន​ទស្សនា​ប្រាសាទអង្គរវត្ត​រួច​។ ​បើ​យើង​ទទួលបាន​ភ្ញៀវ​ច្រើន ប្រាក់ចំណូល​បាន​ពី​ភ្ញៀវ​ក៏​ច្រើន​។ ​ហើយ​សមាជិក​សហគម​ន៍​យើង​ក៏បាន​ប្រាក់កំរៃ លើក​កំពស់​ជីវភាព​ធូ​ធារ​ទៅតាម​ហ្នឹង​។​

​លោ​កថា​ឆ្នាំ២០១៧-២០១៨​ នេះ​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស​បាន២៨០​នាក់​។ ​ទេសចរ​ក្នុងស្រុក​បាន​១៥០០​នាក់​។ ​គាត់​ថា ​ចំនួន​ទេសចរ​មក​ប៉ុណ្ណឹង​មិន​គ្រប់គ្រាន់​ទេ​​ ​គឺ​ចង់អោយ​ភ្ញៀវ​មក​ច្រើ​ជាង​នេះ​ ​ពីព្រោះ​សក្តានុពល​របស់​សហគម​ន៍​បឹង​ពារាំង​នេះ​ មាន​វិសាលភាព​ធំធេង​ណាស់​។ ​ដោយសារ​ទីនេះ​យើង​ការពារ​ពូជ​ត្រី​បាន​ច្រើន ការពារ​ព្រៃ​លិច​ទឹក​និង​ដ​បាន​ច្រើន​ថែមទៀត ធ្វើឲ្យ​សត្វ​ស្លាប​ចម្រុះ១៧៦​ប្រភេទ​បានមក​រស់នៅ និង​ជាទី​ជម្រក​សំរាប់​រក​ចំណី​។ ​ដូចជា​សត្វ​កុក​មាន​៤ម៉ឺន​ក្បាល​។ ​ទទា​ខ្យង៥០០០​ក្បាល​។ ​ទុង៣០០០​ក្បាល​។​ត្រដក់២០​គូរ​។ ​សត្វ​ននាល​ពណ៌​១០០០​ក្បាល​។ ​ននាល​ពណ៌​សរ១០០០​ក្បាល​។​

​លោក​សំណាង​បានបញ្ជាក់​ថា ​យើង​ចង់​ប្រែក្លាយ​សហគមន៍​ទេសចរណ៍​បឹង​ពារាំង​នេះ​ ឲ្យទៅជា​បន្ទាយ​សត្វ​ស្លាប​មួយ​ដូច​បន្ទាយ​សត្វ​ស្លាប​ព្រែក​ទាល់​ ពីព្រោះ​គេ​ដឹងថា​កាលពី​ទសវត្ស​៦០-៧០​ទីតាំង​បឹង​ពារាំង​នេះ​គឺជា​បន្ទាយ​សត្វ​ស្លាប​មួយ​យ៉ាង​ធំ​។​

​លោក​សំណាង​បាន​ប្រាប់ថា ​ឥឡូវ​យើង​ជួប​បញ្ហា​ខ្វះ​ផ្លូវថ្នល់ បន្ទប់ទឹក​និង​ទូក​ដឹក​ភ្ញៀវទេសចរ​ដែលមាន​សភា​ព​ចាស់​ទ្រុឌទ្រោម​ពេក​។ គួរបញ្ជាក់​ថា​ សហគម​ន៍​ទេសចរណ៍​បឹង​ពារាំង​នេះ​កើតឡើង​តាំងពី​ឆ្នាំ២០១៤-២០១៥ ​មកម្ល៉េះ​ស្ថឹ​ត​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ចម្ងាយ៧គីឡូម៉ែត្រ ជាប់​នឹង​ខាងជើង​បឹង​ទន្លេសាប​។ ​ហើយ​កំពុងតែ​ដាក់ពាក្យ​ចូលរួម​ប្រឡងប្រណាំង​ស្តង់ដារ​សហគមន៍​ទេសចរណ៍​កម្ពុជា ​នៅពេល​ខាងមុខ​៕B/