ចង់​បង្ការ​គ្រួស​ក្នុង​តម្រងនោម គួរតែ​ដឹង​អំពី​អាហារ​នាំ​ឲ្យ​កើត​គ្រួស​នេះ​សិន​

1202
ចែករម្លែក

​សុខភាព​តម្រងនោម​មា​ន​សារៈសំខាន់​ណាស់​ក្នុងការ​ជម្រុញ​ដល់​ការ​ច្រោះ​ជាតិពុល​ប្រកបដោយ​ប្រសិទ្ធភាព​។ យ៉ាងណាមិញ មាន​អាហារ​ជាច្រើន​ដែល​អាច​បណ្តាល​ឲ្យ​កើត​គ្រួស​ក្នុង​តម្រងនោម ព្រមទាំង​មិនអាច​ធ្វើ​ឲ្យ​សរីរាង្គ​នេះ​ធ្វើការ​បាន​កាន់តែ​ល្អ​ដែរ​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អ្នក​គួរតែ​ចៀសវាង​បើសិនជា​ចង់​បង្ការ​គ្រួស​ក្នុង​តម្រងនោម​៖

– អាហារ​សម្បូរ​ជាតិ Purine ដែលមាន​ក្នុង​ប្រូតេអ៊ីន​សត្វ ជាពិសេស​សាច់សត្វ​តែម្តង​
– ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដូចជា កាហ្វេ កូកាកូឡា និង​តែ​
– ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
– អាហារ​ដែលមាន​ជាតិ​ផ្អែម ឬ​ស្ករ​សិប្ប​និមិត្ត​ច្រើន​
– ការ​ញ៉ាំ​អាហារ​ប្រៃ​ច្រើន​ក៏​អាច​នាំ​ឲ្យ​កើត​គ្រួស​ក្នុង​តម្រងនោម​បានដែរ​
– ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ច្រើនពេក​
– អាហារ​ផ្សេងៗ​ដែល​គេ​រកឃើញថា​ជំរុញ​ការកើត​គ្រួស​ក្នុង​តម្រងនោម​មានដូចជា ផ្លែ​បឺ​រី សូកូឡា ផ្លែ​អាល​ម៉ុ​ន សណ្តែកដី គ្រាប់ស្វាយចន្ទី ផលិតផល​ធ្វើ​ពី​សណ្តែកសៀង​៕ ដោយ​: www.health.com.kh / វេជ្ជ​. ម៉េង សុខ​សៀន​

#