ចង់​បង្កើន​ជាលិកា​ឆ្អឹងខ្ចី កុំ​រំលង​អាហារ​ទាំងនេះ​

129
ចែករម្លែក

​ថា​តើ​អាហារ​អ្វីខ្លះ​ជួយ​រក្សា​និង​បង្កើន​ជាលិកា​ឆ្អឹងខ្ចី​?
១. ផ្លែឈើ​និង​បន្លែ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C
ក្រៅពី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ហើយ​នោះ វីតាមីន C ក៏​ល្អ​សម្រាប់​អ្នក​ដែល​បញ្ហា ឈឺ​និង​ហើម​សន្លាក់​ផងដែរ​។ នេះ​ក៏​ព្រោះតែ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្មនេះ​ជួយ​ការពារ​រាល់​កោសិកា​និង​ជាលិកា​ពី​ការខូចខាត ក៏ដូចជា​ប្រយុទ្ធប្រឆាំង​បំបាត់​ការ​រលាក​ផងដែរ​។ ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​វីតាមីន C រួមមាន​ម្ទេសផ្លោក​ពណ៌​លឿង ផ្លែ​ត្របែក ផ្លែ​គី​វី ផ្លែក្រូច ក្រូចឆ្មារ បឺ​រី និង​បន្លែ​បៃតង​។​

២. ខ្ទឹមស​និង​ខ្ទឹមបារាំង​
សុទ្ធ​តែមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​ស្ពាន់ធ័រ​ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ការ​រលាក​រក្សា​សុខភាព​ឆ្អឹងខ្ចី​ល្អប្រសើរ​និង​បំបាត់​អា​ការៈឈឺចាប់​សន្លាក់​។ ក្រៅពី​ជួយ​បង្កើន​ជាលិកា​ឆ្អឹងខ្ចី​ហើយ នោះ​ការរួមបញ្ចូល​ខ្ទឹមស​និង​ខ្ទឹមបារាំង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​លើសសម្ពាធ​ឈាម​ផងដែរ​។​

៣. រមៀត​និង​ខ្ញី​
ប្រសិនបើ​អ្នក​ចង់​ព​ន្លឿ​ន​ការផលិត​ជាលិកា​ឆ្អឹងខ្ចី​ចូរ​ព្យាយាម​រួមបញ្ចូល​រមៀត​និង​ខ្ញី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ រមៀត​និង​ខ្ញី​សុទ្ធ​តែមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ការពារ ឆ្អឹង​ខ្ញី​ពី​ការបំផ្លាញ ហើយក៏​បំបាត់​អា​ការៈឈឺចាប់​សន្លាក់​គួរឱ្យកត់សម្គាល់​។​

៤. គ្រាប់​ធញ្ញជាតិ​
ដើម្បី​ព​ន្លឿ​ន​ការជួសជុល​ឆ្អឹងខ្ចី​ដែល​ខូចខាត​ឡើងវិញ​ចូរ​ព្យាយាម​បន្ថែម​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ នេះ​ក៏​ព្រោះតែ​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ និង​ម៉​ង់​កា​ណែ​ស​ដែល​ជួយ​ទប់ស្កាត់​ការ​រលាក ព្រមទាំង​ជួយ​បង្កើន​ជាលិកា​ឆ្អឹងខ្ចី​។​

៥. ប្រេង​អូ​លីវ​
ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​កាត់បន្ថយ​ការ​រលាក​។ ប្រេង​អូ​លីវ អាចជួយ​បង្កើនល្បឿន​នៃ​ការជួសជុល ក៏ដូចជា​ការផលិត​ឆ្អឹងខ្ចី​ទៀតផង​។ គ្រាន់តែ​ទទួល ទាន​ប្រេង​អូ​លីវ​ត្រឹម​ពី ១ ទៅ ២​ស្លាបព្រា​បាយ​ជាប្រចាំ​ក៏​ល្អ​សម្រាប់​រក្សា​សុខភាព​សន្លាក់ និង​ស​សៃ​ឈាម​បេះដូង​គួរឱ្យកត់សម្គាល់​៕ ដោយៈ​health.com.kh